(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចេញប្រកាសមួយ ស្តីពីការកែសម្រួលមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែសីហានេះ។

បើតាមប្រកាស ក្រសួងសម្រេចផ្លាស់ប្តូរមណ្ឌលប្រឡងមួយ ក្រុងកំពត គឺប្តូរពីអនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអំពិល ទៅមណ្ឌល សាលារៀន គួង យ៉ុក ដោយហេតុផលថា មានភាពចាំបាច់។

អ្នកនាំពាក្យក្រសួងអប់រំ លោក ឌី ខាំបូលី បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី១៥ ខែសីហានេះថា ការផ្លាស់ប្តូរមណ្ឌលប្រឡងនៅក្នុងក្រុងកំពតនេះ ដោយសារមណ្ឌលប្រឡងនោះ ជួបបញ្ហាទឹកជំនន់៕