(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងសហការី បាននាំមកនូវថវិកាចំនួន ៩,១២០,០០០រៀល ដែលបានមកពីការបរិច្ចាគចូលជាសមាជិកគាំទ្រ ប្រចាំឆ្នាំចំនួន១៥២នាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លៃងអំណរគុណចំពោះ ឧត្ដមសេនីយ៍ឯក សេង វ៉ាន់ធី និងមន្ត្រីគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ចំពោះទឹកចិត្តសប្បុរសធម៌ ដើម្បីភាពញញឹមរបស់កុមារ ក្នុងគោលដៅរួមចំណែករក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមជម្រាបជូនសាធារណជនថា រាល់ការបរិច្ចាគដែលគ្រប់លក្ខខណ្ឌសមាជិកភាព ពោលគឺចាប់ពី ៦០,០០០រៀលក្នុងមួយឆ្នាំឡើងទៅ សប្បុរសជននឹងទទួលបាននូវបណ្ណថ្លែងអំណរគុណ និងកាតសមាជិកជាផ្លូវការពីមូលនិធិគុន្ធបុប្ផាកម្ពុជា ដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានអំពាវនាវ និងសូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការចូលសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល/៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ សមាជិកគាំទ្រដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/៦០,០០០រៀលក្នុងមួយឆ្នាំ។

ក្នុងករណី សាធារណជនមានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
1៖ ធនាគារកាណាឌីយ៉ា
* គណនីប្រាក់រៀល៖ 001-0004517348
* គណនីប្រាក់ដុល្លារ៖ 001-0004517337
2៖ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
* គណនីប្រាក់រៀល៖ 5559
* គណនីប្រាក់ដុល្លារ៖5558
3៖ ធនាគារអេស៊ីលីដា
* គណនីប្រាក់រៀល៖ 00010341273813
* គណនីប្រាក់ដុល្លារ៖ 00010341273824
4៖ ធនាគារ ABA
* គណនីប្រាក់រៀល៖ 000791704
* គណនីប្រាក់ដុល្លារ៖ 000791702
5៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
* ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* លេខទូរស័ព្ទ 061 701 111 / 096 701 1111
* www.ckf.org.kh