(ភ្នំពេញ)៖ នេះជារឿងដែលគួរឲ្យអស់សំណើចម្តងទៀត នៅពេលដែលខ្ញុំបាន ឃើញសារលោក សម រង្ស៊ី បង្ហោះតាមហ្វេសប៊ុក កាលពីថ្ងៃទី១២ ខែសីហា ដោយអះអាងថា ការប្រកាសផែនការឡប់ឡែនៃការវិលចូលស្រុកវិញគឺជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីកុំឲ្យគេដឹងថាទៅថ្ងៃណាពិតប្រាកដ?

អ្វីដែលគួរឲ្យហួសចិត្តដំបូងបំផុត ហើយចង់ដាក់ជាសំនួរវីញនោះគឺ បើដឹងអញ្ជឹងដែរ ចុះម៉េចក៏ប៉ុន្មានខែនិងថ្ងៃមុននេះក៏ចេញមក ប្រកាសអត់ស្វាងពីថ្ងៃនិងខែ ច្បាស់លាស់ម៉េសថា ចូលស្រុកវីញនៅ ចុងខែមិនា... ចុងខែសីហា . .. មិនឲ្យហួសខែកញ្ញា ឆ្នាំ២០១៩ ។ល។ នេះគេហៅថា ជាមនុស្សនិយាយឲ្យតែរួចពីមាត់ និងគ្មានគោលដៅយុទ្ធសាស្ត្រអ្វីក្នុងខ្លួនទាល់តែសោះ។ ហើយបើនិយាយតាមបែបផ្សេងវីញ របៀបនេះគេហៅថា ជាមនុស្សបាត់បង់ការគ្រប់គ្រងខ្លួនឯង ហើយ " C'est un type qui manque de maitrise de soi "។

អ្វីដែលគួរឲ្យចង់សើចបំផុតមួយទៀតនោះគឺលោក សម រង្ស៊ី អះអាងថា ចង់ធ្វើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឆ្កួត» ដោយសារផែនការឡប់ឡែរបស់គាត់។
ខ្ញុំពិតជាទប់សំណើចមិនបានមែន ព្រោះខ្លឹមសារដែលលោក រង្ស៊ី លើកឡើងនេះពិតជាអាចបញ្ជាក់បានថា គាត់ពិតជាអ្នកឆ្កួតទៅវីញនោះទេ? ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ?

នាយករដ្ឋមន្រ្តី ហ៊ុន សែន គាត់កំពុងកាន់អំណាចយ៉ាងណែនពេញដៃ ព្រោះគណបក្សរបស់គាត់បានឈ្នះឆ្នោតដោយដណ្តើមបានកៅអីក្នុងសភា ១០០% ជាពិសេសគឺមានប្រជាជនរហូតដល់ទៅជាង ៨៣% បានទៅចូលរួមបោះឆ្នោត។ ហើយឥឡូវនេះគាត់ក៏កំពុងតែបន្តដឹកនាំប្រទេសដែលជារដ្ឋអធិបតេយ្យមួយ ដោយគ្រប់គ្រងបានទាំងស្រុងលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកំពុងធ្វើឲ្យប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅអាស៊ានក្នុងរង្វង់ ៧% ជាងមួយទសវត្សរ៍មកហើយ។ ក្នុងមួយថ្ងៃៗប្រជាជនខ្មែរនៅទូទាំងប្រទេស ដែលបានតាមដានមើលសកម្មភាពនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមបណ្តាញផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងថ្មីទំនើបគេអាចមើលឃើញមេដឹកនាំរូបនេះរវល់រកតែពេលសំរាកមិនបាន ក្នុងការទទួលភ្ញៀវបរទេសពីគ្រប់ទ្វីបដែលមកទស្សនកិច្ចផ្លូវរដ្ឋ ឬមកចងមិត្តភាពជាមួយកម្ពុជា ដើម្បីការងារនិងមុខជំនួញ ឬមកធ្វើទេសចរណ៍។ល។

និយាយតាមបែបផ្សេង នាយករដ្ឋមន្រ្តី «ហ៊ុន សែន កំពុងកាន់សន្លឹកបៀរអាត់ទាំង៤នៅក្នុងដៃ» នេះមិនរាប់សន្លឹកបៀរផ្សេងៗទៀត ដែលគាត់តែងតែបានរក្សាទុក ក្នុងហោប៉ៅ។ ដូច្នេះក្នុងស្ថានភាពដ៍រឹងមាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ខ្ញុំគិតថា អ្នកដែលគួរត្រូវក្អួតឈាមក្លាយជាមនុស្សឆ្កួត និងកំពុងតែឆ្កួតបណ្តើរៗ ហើយនោះគឺលោក សម រង្ស៊ី ខ្លួនឯង ឯណោះវីញទេ។ ឆ្កួតពីព្រោះខ្លួនគាត់បានចាញ់គ្រប់យ៉ាងបានបាត់បង់អ្វីៗគ្មានសល់ ពោលគឺគណបក្សក៏រលាយរលត់ខ្លួនឯង ក៏រត់ចោលស្រុករកដីនៅមិនបានទ្វារក៏បានបិទគ្រប់ច្រក សូម្បីតែផែនការចង់វិលចូលស្រុកវិញក៏បរាជ័យ និងត្រូវបង្កើតលេស អត់ស្វាងប្រកាសរំកិលលើក ពេលជាបន្តបន្ទាប់ពីព្រោះតែគ្មានសញ្ញា រឺ ពន្លឺណាមួយដែលបង្ហាញផ្លូវថា លោក សម រង្ស៊ី អាចវិលចូលស្រុកវិញបានដោយ មិនប្រឈមមុខនឹងគុកច្រវ៉ាក់ខ្នោះ ដែលអាជ្ញាធរមានសម្ថកិច្ចកំពុងរង់ចាំគាត់គ្រប់ពេលវេលា។

និយាយជារួម លោក សម រង្ស៊ី កំពុងតែអស់ផ្លូវដើរ ព្រោះទៅពឹងបរទេសក៏មិនអាចជួយគាត់បាន ពឹងលើខ្លួនឯងក៏មិនកើតរីឯកម្លាំងគាំទ្រក៏បានបាត់បង់ស្ទើរគ្មានសល់ ខណៈដែលផ្ទៃក្នុងក្រុមប្រឆាំងបាក់បែកខ្ទេចខ្ទីរ ដោយមួយថ្ងៃៗ ឃើញតែកាប់ចាក់គ្នា ជេរប្រមាថគ្នាតែគ្នាឯង។ នេះហើយជាស្ថានភាពដែលអាចធ្វើឲ្យមេដឹកនាំ នយោបាយមួយនេះអាចឆ្កួតបាន។

គ្រាន់តែឃើញសកម្មភាពនិង សំណេរនៅលើហ្វេសប៊ុក ក៏គេអាចសន្និដ្ឋានបានដែរថា លោក សម រង្ស៊ី កំពុង់វិលវល់ឡប់សតិហើយ។ ពេលខ្ញុំមើលចុះមើលឡើង នូវរូបភាពដែលគាត់បង្ហោះនូវរបៀបដែលគាត់ហាត់កីឡា និងរបៀបដែលគាត់យករឿងប្រឌិតអេចអូចអត់ប្រយោជន៍មកបង្ហោះលើហ្វេសប៊ុកផ្លូវការ របស់ខ្លួនព្រមទាំងពាក្យសម្តី ចាក់ដោតញុះញង់។ល។ និង។ល។ គឺក៏អាចវាយតំលៃសន្និដ្ធាន បានថា នេះជាសកម្មភាពដែលមិនសមកាលីបធ្វើជាអ្នកដឹកនាំនយោបាយ ទាល់តែសោះព្រោះជាទង្វើបែបក្មេងនៅបៀមដៃ ដែលអស់តម្លៃក្នុងសភាពជា មនុស្សឯកាអនាថា។

សរុបមកវិញ នៅពេលដែលស្ថានភាពប្រទេសជាតិកាន់តែ មានស្ថេរភាពហើយជីវភាពប្រជាជនកាន់តែល្អប្រសើរក្រោមការកាច់ចង្កូតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន
ពេលនោះគឺ លោក សម រង្ស៊ី គាត់ក៏កាន់តែតប់ប្រម៉ល់តុកស៊ីចខ្លាំងឡើងៗ ដោយរងសម្ពាធផ្លូវចិត្តគ្រប់យ៉ាងដោយសារតែការបរាជ័យអស់ពីខ្លួនក្នុងជីវិត នយោបាយរបស់គាត់ពោលគឺ សម រង្ស៊ី ពេលនេះកំពុងស្ថិតក្នុងស្ថានភាពដូចជាមនុស្សឆ្កួត តែបែរជាគាត់ស្រែកថា អ្នកដែលធ្វើឲ្យគាត់ឆ្កួតនោះជាមនុស្សឆ្កួតទៅវិញ! នេះបានចំជាមនុស្សឆ្កួតមែន៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ