(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៣នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៣ករណី ឃាត់ខ្លួន២៥នាក់ និងប្រើប្រាស់១៤ករណី ឃាត់ខ្លួន២៨នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ មានចំនួនសរុប៥,៧១៦ករណី ដោយឃាត់មនុស្សចំនួន១២,៣៩៣នាក់ (ស្រី៨៦៩នាក់) (ជនបរទេស៣០២នាក់ ស្រី៥០នាក់ មាន១២សញ្ជាតិ)៕