(ភ្នំពេញ)៖ នាឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៩-២០២០នេះ សាលារៀន ហ័រីហ្សូន អ៉ីនធើណេសិនណល អាខេដេមី ចាប់ផ្ដើមទទួលចុះឈ្មោះចូលរៀនជាផ្លូវការហើយ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយក៏ជាឱកាសល្អផងដែរ សម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់សិក្សាសាលារៀន ដែលត្រូវបានអាណាព្យាបាល ទទួលស្គាល់ទាំងគុណតម្លៃ និងគុណភាព។

ខាងក្រោមនេះជាតារាងពេលវេលារបស់សាលារៀន ហ័រីហ្សូន អ៉ីនធើណេសិនណល អាខេដេមី ដែលសិស្សានុសិស្សទាំងអស់អាចជ្រើសរើសសិក្សាបាន៖

* ថ្នាក់ចំណេះទូទៅភាសាខ្មែរ៖ ចាប់ពីមត្តេយ្យរហូតដល់ទី១២ មាន២វេនព្រឹក និងរសៀល សិស្សានុសិស្សបង់ថ្លៃ១ឆ្នាំមុន នឹងទទួលបានការបញ្ចុះតម្លៃ១០% រួមជាមួយឯកសណ្ឋានសិក្សា៖ កាបូបស្ពាយ, អាវយឺត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
* ថ្នាក់ភាសាអង់គ្លេសទូទៅ៖ ចាប់ពីទារកដ្ឋានរហូតដល់ទី៩ មានសរុប៣វេនពេញមួយថ្ងៃ ព្រឹក និងរសៀល សិស្សានុសិស្សបង់ថ្លៃ១ឆ្នាំមុន នឹងទទួលបានការបញ្ចុះតម្លៃ១០% រួមជាមួយ៖ ឯកសណ្ឋានសិក្សា, កាបូបស្ពាយ អាវយឺត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
* ថ្នាក់ភាសារចិន៖ ចាប់ពីទារកដ្ឋានរហូតដល់ទី៩ មាន៣វេន ពេញមួយថ្ងៃ, ព្រឹក និងរសៀល សិស្សានុសិស្សបង់ថ្លៃ១ឆ្នាំមុន នឹងទទួលបានការបញ្ចុះតម្លៃ១០% រួមជាមួយ៖ ឯកសណ្ឋានសិក្សា, កាបូបស្ពាយ, អាវយឺត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

ទំនាក់ទំនងតាមរយៈអាសយដ្ឋាន៖ អាគារលេខ៤៩ស៊ី-៥១អេប៊ីស៊ីឌី ផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លេខទូរស័ព្ទ ០២៣ ២១៥ ៥៥៦/០២៣ ២១៥ ៥៥៧/០៨៩ ៨៥៨ ៥៣១/០១០ ៤៣០ ០៩១ សារអេឡិចត្រូនិក៖ info@horizon.edu.kh Website: www.horizon.edu.kh