(ភ្នំពេញ)៖ សាលាអន្តជាតិ វីន បានរៀបចំកម្មវិធីពិនិត្យសុខភាពមាត់ធ្មេញ និងណែនាំពីរបៀបថែរក្សាមាត់ធ្មេញ ជូនដល់សិស្សានុសិស្សប្រមាណ២៥០នាក់។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រី វ៉ា សុចិន្តា នាយិកាសាលាអន្តរជាតិ វីន។

នាយិការសាលាអន្ដរជាតិ វីន បានបញ្ជាក់ថា សាលានឹងខិតខំបន្តអញ្ជើញគ្រូពេទ្យជំនាញជាច្រើនផ្សេងទៀត ដើម្បីពិនិត្យសុខភាពជូនក្មេងៗ ដោយឥតគិតថ្លៃ ពីព្រោះសុខភាព គឺពេជ្រដែលមានតំលៃមិនអាចកាត់ថ្លៃបាន។ ជាក់ស្តែងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យអញ្ជើញ មកពិនិត្យសុខភាពមាត់ធ្មេញ និងរបៀបថែរក្សាពី Denriche Asia Dental Clinic។

លោកស្រី បានបញ្ជាក់បន្ថែមទៀតថា សាលាអន្តរជាតិ វីន បង្កើតឡើងមិនគ្រាន់តែបង្ហាត់បង្រៀន ផ្នែកភាសាអង់គ្លេស ភាសាខ្មែរប៉ុណ្ណោះទេ សាលាថែមទាំង បង្ហាត់បង្ហាញពីរបៀបរស់នៅ ការទំនាក់ទំនង ការស្វែងយល់ពីរបៀបរស់នៅ របៀបថែរក្សាសុខភាព របៀបស្លៀកពាក់ និងការសិក្សាតាមបែបស្វែងយល់ ដោយខ្លួនឯងក្រោយពីលោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនពីសាលាហើយអនុវត្តនៅផ្ទះដោយខ្លួនឯង។ វិធីសាស្ត្រនេះជាវិធីសាស្ត្រងាយៗ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ និងជាការកាត់បន្ថយទុក្ខលំបាកពីអាណាព្យាបាលសិស្សទៀតផង។

លោកស្រី បានសំណូមពរដល់អាណាព្យាបាលដ៏ទៃៗទៀត អាចចុះឈ្មោះចូលរៀននៅសាលាអន្តជាតិ វីន នោះលោកអ្នកផុតក្តីកង្វល់ពីការញៀនគ្រឿង អេឡិចត្រូនិក ដែលកើតឡើងគួរឲ្យព្រួយបារម្មជាពន់ពេក ពេលឪពុក ម្តាយ ឬអាណាព្យាបាលភ្លេចខ្លួន រវល់តែប្រកបរបររកស៊ីភ្លេចខ្លួន។

លោកស្រី វ៉ា សុចិន្ដា ក៏បានថ្លែងអំណរគុណដល់អាណាព្យាបាលសិស្សទាំងអស់ ដែលមានភាពជឿជាក់លើការបណ្តុះបណ្តាល ពីសាលាអន្តរជាតិ វីន ទាំងផ្នែកភាសាខ្មែរ ទាំងផ្នែកភាសារអង់គ្លេស។

សូមបញ្ជាក់ថា ចុះឈ្មោះចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ឆ្នាំ២០១៩ នោះលោកអ្នកនឹងទទួលបានកញ្ចប់ពិសេស៖ មិនគិតថ្លៃសេវារដ្ឋបាល, បញ្ចុះតម្លៃ៣០% និងថែមជូនអាវមួយឈុត, មិនគិតថ្លៃសម្ភារសិក្សា និងសិក្សាជាមួយគ្រូជនជាតិបរទេសតាំងពីថ្នាក់ដំបូង។

ព័ត៌មានលម្អិត សូមមេត្តាទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៧ ៧១៦ ៧៧៧, ០៨១ ៨៨៤ ៨៨៨។ អាសយដ្ឋាន៖ អាគារលេខ៤២០ ផ្លូវលខ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕