(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group ដែលនាំចូលផ្តាច់មុខនូវរថយន្ត Mazda បានប្រារព្ធកម្មវិធីដ៏ធំមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីឆ្នាំ២០២០ ចំនួនពីរម៉ូដែលគឺ The All New Mazda 3 ជំនាន់ទី ៧ និង Mazda BT-50 Thunder ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្តយស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

The All New Mazda 3 ជំនាន់ទី ៧ ស៊េរីឆ្នាំ ២០២០ បានកែប្រែរូបរាង និងមុខមាត់ថ្មីទាំងស្រុង កាន់តែទំនើប ទាក់ទាញស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយៈការផ្លាស់ប្តូររូបរាង ភាពទំនើប នៃគំនិតរចនាបថ និង បច្ចេកវិទ្យាទំនើបៗដើម្បីបង្កើននូវសុវត្តិភាពរថយន្ត។ ផ្នែកប៉ាណាខាងមុខមានលក្ខណៈជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៍លេចធ្លោ និង អំពូលភ្លើងអូតូ LED (Adaptive LED Headlight) និងភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light ។

The All New Mazda 3 ជំនាន់ទី ៧ រូបរាងថ្មីដែលលក់នៅប្រទេសកម្ពុជា ជាប្រភេទ Full Option មានម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Skyactiv engine មានស៊ីឡាំង ចំនួន៤ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៦ លេខអូតូ និង៦លេខដែរ ហើយផលិត និងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ។ រថយន្តនេះ បានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ដើម្បីបង្កើនលំនឹង លើសពីប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតប្រព័ន្ធ smart city brake support, ប្រព័ន្ធLand Keep Assist, Land departure warning system, Driver Attention Alert ប្រព័ន្ធ Electric Parking Brake with Auto hold បូករួមពោងសុវត្ថិភាពចំនួន៧ កាមេរ៉ាសុវត្ថិភាព៣៦០ដឺក្រេ អាចមើលជុំវិញរថយន្តទាំងមូល។

The All New Mazda 3 ជំនាន់ទី ៧ ក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រព័ន្ធប្រើប្រាស់ដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកមាន Sensor និងដំណើរការស្វ័យប្រវត្តិ ទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរមានប៊ូតុងអាចសារ៉េបាន ៧បែប និងអាចជ្រើសរើសកំណត់កៅអី ដល់ទៅ៤នាក់ មាន Mazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ១២គ្រាប់ ដែលផ្តល់នូវសំលេងពិរោះរណ្តំ និងចំណុចទំនើបៗជាច្រើនទៀត។

ចំណែក BT-50 Thunder ស៊េរីឆ្នាំ ២០២០ ដែលជាប្រភេទ Pick Up មានលក់នៅកម្ពុជា ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ៣.២ លីត្រ មានចំនួន៥ស៊ីឡាំង ប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ៦ លេខអូតូ និង៦លេខដែរ និងប្រព័ន្ធកាពីតាសវិលកង់ទាំង៤។

បច្ចេកវិទ្យាផ្ដល់សុវត្ថិភាពលើ BT-50 Thunder ស៊េរីចុងក្រោយ Full option នេះ មានការផ្លាស់ប្តូរប៉ាណាខាងមុខថ្មី មានបំពាក់ DVD Touch Screen កាមេរ៉ាមើលក្រោយ សញ្ញាប្រាប់ដំណឹងខាងក្រោយ កាង Sport Bar ក៏ស្រស់ស្អាត ការរចនាតែមថ្មី និងប្រព័ន្ធសុវត្ថិភាពដូចជាហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹង TCS, ប្រព័ន្ធរក្សាលំនឹង DSC, កម្មវិធីរក្សាលំនឹងអេឡិចត្រូនិក ESP, ប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់ EBA, ប្រព័ន្ធ LAC, ប្រព័ន្ធ TSM, ប្រព័ន្ធ ROM, ប្រព័ន្ធជំនួយការឡើងចំណោត (HLA) និងចុះចំណោត HDC, ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរ និងប្រព័ន្ធ Keyless Entry ចូលក្នុងរថយន្តដោយមិនបាច់ដោះសោ។

ក្រៅពីនេះរថយន្ត BT-50 Thunder ស៊េរីឆ្នាំ ២០២០ ក៏មាននូវប្រព័ន្ធម៉ាស៊ីនត្រជាក់ពីរតំបន់ចែកដាច់គ្នា, បង្អួតកញ្ចក់បិទ/បើកដោយអេឡិចត្រូនិក, មានប្រើសារធាតុស្បែកស្រោបលើកៅអី, មានរន្ធ USB និងអាចបញ្ជាមុខងារ មួយចំនួនដោយប្រើសំឡេង រួមទាំងចំណុចពិសេសៗច្រើនទៀត។

នាឱកាសនោះផងដែរ ក្រុមហ៊ុន HGB Group ក៏បានធ្វើការប្រកាស «ប្រូម៉ូសិនមាស១២គីឡូ» ជាមួយនិងតម្លៃពិសេសរបស់រថយន្ត Mazda BT-50 Thunder ត្រឹមតែ ៣៥,៩៩៩ដុល្លារ និងតម្លៃ ៤០,៩៩៩ដុល្លារតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖ ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លេខទូរស័ព្ទ ០៩៥ ៩៩៩ ៦៩៩/ ០២៣ ៩៩៥ ៥៦៧ / ០២៣ ៩៩៥ ៦៧៨ / ០២៣ ៩៩៩ ៦៧៨ និងផ្ទះលេខ ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន លេខទូរស័ព្ទ ០៩៥ ៩៩៩ ៥៩៩/ ០២៣ ៩៨៨ ៨៨១ / ០២៣ ៩៧៧ ៧៧១ / ០២៣ ៩៩៩ ៦៧៨ ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕