(ភ្នំពេញ)៖ គតិបណ្ឌិត និងសុភាសិតចំនួន១០ សម្រាប់សប្ដាហ៍ថ្មីនេះ រួមមាន៖

១៖ មានមនុស្សច្រើនណាស់ដែលនិយាយដូចអ្នកប្រាជ្ញ តែបែរជាប្រព្រឹត្តដូចមនុស្សល្ងង់ខ្លៅ។ ព្រះពុទ្ធ

២៖ កុំទុកចិត្តអ្នកណាលឿនពេក ព្រោះស្ករនិងអំបិលពណ៌វាដូចគ្នា។ ស៊ឺ ម៉ាអ៉ី ស្ថាបនិកនគរជិន (Jin)

៣៖ គួរទុកចិត្តភ្នែកជាងទុកចិត្តត្រចៀក។ សុភាសិតអាល្លឺម៉ង់

៤៖ កុំឧស្សាហ៍មើលនាឡិកា តែត្រូវធ្វើខ្លួនឱ្យដូចនាឡិកា គឺត្រូវដើរទៅមុខជានិច្ច។ លោក Sam levenson

៥៖ ដើមត្រែងសម្របតាមខ្យល់ រួចឈរត្រង់ឡើងវិញ នៅពេលខ្យល់បក់ទៅផុត។ AESOP

៦៖ កុំភ័យខ្លាចនឹងការបោះជំហានទៅសន្សឹមៗ អ្វីដែលត្រូវខ្លាចនោះគឺការឈរត្រឹងនៅមួយកន្លែង។ សុភាសិតចិន

៧៖ កាន់តែដួលកាន់តែរឹងមាំ បើមិនបោះបង់ ជោគជ័យនឹងបានមកអ្នក។ ទស្សនវិទូបុរាណចិន ខុង ជឺ

៨៖ អ្វីដែលយើងត្រូវរៀនធ្វើ គឺរៀនតាមរយៈការធ្វើ។ ទស្សនវិទូបុរាណក្រិច អារីស្តូត

៩៖ មិនត្រូវស្អប់សត្រូវខ្លួនឯងឡើយ ពីព្រោះវាអាចនឹងធ្វើឱ្យយើងបាត់បង់វិចារណញ្ញាណ។ ឆាវ ឆាវ ឧបរាជចុងក្រោយគេបង្អស់នៃរជ្ជកាលហាន់

១០៖ សិទ្ធិអំណាចដែលខ្វះសតិបញ្ញា មិនខុសពីពូថៅដ៏ធ្ងន់ តែមិនមុតនោះឡើយ។ លោក អេន ប្រេតស្ទ្រីត