(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីប៉ុនប៉ងចាប់រំលោភកុមារី អាយុ១៣ឆ្នាំ មិនបានសម្រេច កាលពីវេលាម៉ោង១១៖៤០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ស្ថិតនៅត្រង់ចំណុចក្រុមទី០៤ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមលោកវរសេនីយ៍ឯកឆាង វណ្ណ ឆៃ អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ឱ្យដឹងថា យោងទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារ របស់ជនរងគ្រោះរួចមក សមត្ថកិច្ចចុះស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័ខាងលើ ដែលប៉ុនប៉ងរំលោភ លើកុមារី អាយុ១៣ឆ្នាំ មិនបានសម្រេចខាងលើនេះ ជនសង្ស័យឈ្មោះ តក់ ទិត្យ (បូរី) ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពថា មុនពេលកើតហេតុខ្លួនបានលួងលោមក្មេងស្រីរងគ្រោះយកនុំបុ័ងប្រហិត និងឱ្យលុយចំនួន២,០០០រៀល ទៅ៣,០០០
រៀលរួចនាំកុមារីនោះទៅកន្លែងគុម្ពោធព្រៃ ហើយចាប់សម្រាតខោជនរងគ្រោះចាប់រំលោភតែមិនបានសម្រេច៕