(សៀមរាប)៖ នៅវេលាម៉ោងជាង៣៖០០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និងភរិយា បានអញ្ជើញចាកចេញពីខេត្តសៀមរាបហើយ ក្រោយពីបានទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។

ការទស្សនាកម្សាន្តលើទឹកដីអង្គររបស់ លោកប្រធានាធិបតីប្រទេសស្រីលង្កា អមដំណើរដោយសម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីព្រះបរមរាជវាំង ហើយក៏នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។

ប្រធានាធិបតីស្រីលង្កា នឹងមកកាន់រាជធានីភ្នំពេញវិញ ដើម្បីមានកម្មវិធីមួយចំនួនទៀត មុនបញ្ចប់ទស្សនកិច្ច ហើយនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃស្អែក៕