(ព្រះសីហនុ)៖ របងសិប្បកម្មផលិតឥដ្ឋមួយកន្លែង បានរលំបាក់សង្កត់ស្លាប់បុរសជនជាតិម្នាក់ ក្រោយមេឃភ្លៀង ខ្យល់យ៉ាងខ្លាំង និងទឹកហូរបុកខ្លាំង។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចសិប្បកម្មផលិតឥដ្ឋ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីរលំបាក់របងដោយសារមេឃភ្លៀងធ្លាក់ខ្លាំងទឹកហូរច្រោះនេះ បណ្តាលឲ្យមេការម្នាក់កំពុងដើរមើល និងថតរបងដែលមានស្នាមប្រេះ ស្រាប់តែរបងរលំបាក់សង្កត់ស្លាប់តែម្តង។ ជនរងគ្រោះឈ្មោះ CAI GUOQING ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF8220289 មុខរបរមេការសិប្ប កម្មផលិតឥដ្ឋដូចខាងលើ។

បច្ចុប្បន្នសាកសពបានដឹកយកមកតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយករណីនេះកម្លាំងជំនាញកំពុងពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវបន្ត៕