(ភ្នំពេញ)៖ បុរីឧកញ៉ា ឌួង ងៀប ទួលពង្រ នឹងរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះ ស្ថិតនៅទីតាំងគម្រោងផ្ទាល់ តាមបណ្ដោយផ្លូវទួលពង្រ(ផ្លូវ ៣០ម៉ែត្រ កែងនឹងផ្លូវ ៤០ម៉ែត្រ) ភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពិធីសម្ពោធដាក់លក់ផ្លូវការនេះ នឹងធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ឌួង ងៀប និងលោកឧកញ៉ា ឌួង ឆាយ តំណាងក្រុមហ៊ុន DNG Group និងបុរីឧកញ៉ា ឌួង ងៀប និងលោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន Khmer Real Estate រួមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើនទៀត ។

ក្នុងឱកាសដ៏ពិសេសនោះ ក្រុមហ៊ុននឹងមានការលក់បញ្ចុះតម្លៃពិសេសៗជាច្រើន ពីគម្រោងបុរីឧកញ៉ា ឌួង ងៀប ផងដែរ ។ គម្រោងនេះ មានទាំងប្រភេទផ្ទះធ្វើអាជីវកម្ម និងផ្ទះសម្រាប់រស់នៅ ដែលប្រកបដោយគុណភាព សោភ័ណ្ឌភាព ផាសុខភាព និងសុវត្តិភាពខ្ពស់បំផុត ។ ដូច្នេះសូមអញ្ជើញចូលរួមឲ្យបានច្រើន ដើម្បីទទួលបានការលក់បញ្ចុះតម្លៃពិសេសនេះ ។

សូមបញ្ជាក់ថា បុរីឧកញ៉ា ឌួង ងៀប គឺជាគម្រោងនៅតំបន់មានការអភិវឌ្ឍខ្លាំង និងភូមិសាស្ដ្រល្អ នៅជាប់បុរីមានផ្សារទំនើប ភោជនីយដ្ឋាន សួនកុមារ ធនាគារ និងក្រុមហ៊ុនផ្សេងៗជាដើម ។ បច្ចុប្បន្នសំណង់បុរី បានបញ្ចប់ការសាងសង់ស្ទើរ ១០០% ហើយ ដោយសំណង់មានគុណភាពខ្ពស់ ខណៈសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សុទ្ធតែទំនើបៗ និងទាន់សម័យ ។

សម្រាប់បងប្អូនមានចំណាប់អារម្មណ៍ ជាមួយនឹងគម្រោងបុរីដ៏ប្រណិតនេះ ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 016 96 2000 / 099 96 2000 ៕