(ភ្នំពេញ)៖ ឈរលើស្មារតី «ខ្មែរជួយខ្មែរ» តារាសម្តែងស្រីល្បីឈ្មោះរបស់កម្ពុជា កញ្ញា មាន សូនីតា អំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមបរិច្ចាគថវិកាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ និងនាំមកនូវភាពញញឹម ដល់កុមារកម្ពុជាទាំងអស់។

ការអំពាវនាវរបស់តារាសម្តែងស្រីល្បីឈ្មោះរូបនេះ បង្ហាញឡើងក្នុងវីដេអូឃ្លីបជាង៣នាទីដែលផលិតដោយមូលនិធិគន្ធបុប្ផាកម្ពុជា ស្តីពីសកម្មភាពរបស់ មាន សូនីតា ឈានជើងចូលដល់មន្ទីរពេទ្យគន្ធបុប្ផា ឃើញសកម្មភាពនានា នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

សូនីតា បានអំពាវនាវយ៉ាងដូច្នេះថា «នាងខ្ញុំចង់បំផុត និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ»។

ក្នុងន័យនេះ និងដោយឈរលើស្មារតី «ខ្មែរជួយខ្មែរ» មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយដូចខាងក្រោមដោយ មិនមានការបង់ថ្លៃសេវា៖

* ធនាគារកាណាឌីយ៉ា៖ 001-0004517348 (គណនីប្រាក់រៀល ), 001-0004517337 (គណនីប្រាក់ដុល្លារ)
* ធនាគារឯកទេស និងភ្នាក់ងារ Wing៖ 5559 (គណនីប្រាក់រៀល ), 5558 (គណនីប្រាក់ដុល្លារ)
* ធនាគារអេស៊ីលីដា៖ 0001-0341273813 (គណនីប្រាក់រៀល ), 0001-0341273824 (គណនីប្រាក់ដុល្លារ)
* ធនាគារ ABA៖ 000791704 (គណនីប្រាក់រៀល ), 000791702 (គណនីប្រាក់ដុល្លារ)

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខាធិការដា្ឋនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈទូរស័ព្ទលេខ៖០៦១ ៧០ ១១១១ និង ០៩៦ ៧០១ ១១១១៕