(ភ្នំពេញ)៖ BMW Asia និង HGB Group ដែលជាក្រុមហ៊ុននាំចូលរថយន្ត BMW ផ្ដាច់មុខនៅកម្ពុជា បានប្រកាសអំពីការដាក់លក់ រថយន្ត BMW X7 រួមជាមួយ BMW 7 Series ស៊េរីថ្មីជាផ្លូវការនៅកម្ពុជា។

រថយន្តប្រភេទ SAV (Sport Activity Vehicle) នេះ ផលិតឡើងនៅរោងចក្រ BMW ដែលមានទីតាំងស្ថិតនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក ដែលរោងចក្រនេះ ក៏ជាកន្លែងផលិតម៉ូដែល BMW X3, X4, X5 និង X6 ផងដែរ។ វាគឺជារថយន្តម៉ូដែលថ្មី និងមានរូបរាងធំជាងគេបង្អស់ក្នុងត្រកូល BMW X។

រថយន្តនេះ មានប្រវែង ៥,១៥១ មីលីម៉ែត្រ ទទឹង ២,០០០ មីលីម៉ែត្រ និងកម្ពស់ ១,៨០៥ មីលីម៉ែត្រ។ X7 មានបំពាក់ដោយរន្ធខ្យល់ ដែលមានទំហំធំបំផុត អមដោយភ្លើងអំពូលខាងមុខ មានរាងស្លីមជាប្រភេទអំពូល Laserlight និងមានបច្ចេកវិទ្យា Adaptive LED ទៀតផង។ អំពូលភ្លើងរាងអក្សរ X នេះអាចជះពន្លឺបានឆ្ងាយដល់ ៦០០ ម៉ែត្រឯណោះ។

មើលពីចំហៀង គេឃើញបង្អួតកញ្ចក់ទំហំធំ និងវែង អាចឲ្យឃើញថារថយន្តនេះ មានភាពធំទូលាយខ្លាំងកម្រិតណា។ ទ្វារជួរខាងក្រោយមានប្រវែងវែងជាទ្វារជួរមុខ អាចផ្ដល់ភាពងាយស្រួលដល់ការចេញចូល ទាំងសម្រាប់អ្នកអង្គុយនៅជួរទីពីរ និងជួរខាងក្រោយ។ ផ្នែកខាងក្រោយរបស់ BMW X7 ក៏បានបំពាក់នូវអំពូលភ្លើងស៊ីញ៉ូមានរាងស្លីម ខណ្ឌចែកដោយក្រូម៉េភ្លឺចែងចាំង អមដោយបំពង់ស៊ីមាំងម៉ូតជ្រុងចំនួនពីរផងដែរ។

ម៉ូដែល BMW X7 ក៏មានជា Option ឈ្មោះថា Design Pure Excellence ដែលមានបំពាក់ដោយរន្ធខ្យល់ប្រភេទ អាលុយមីញ៉ូម និងយ៉ាន់ Alloy ទំហំ ២១ អ៊ីញ។ Option មួយទៀតគឺ M Sport ដែលមានចំណុចពិសេសៗដូចជារន្ធបំពង់ស៊ីមាំងទំហំធំ, យ៉ាន់ Alloy ទំហំ ២២ អ៊ីញ និងបន្ថែមភាពទាក់ទាញ ដោយក្រូម៉េពណ៌ High-gloss Black ឬ Black Chrome។

ដោយឡែក BMW 7 Series គឺជារថយន្តប្រភេទ Sedan មានប្រណីតភាពខ្ពស់ មានរូបរាងសង្ហារ និងមានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។ រថយន្តម៉ូដែលនេះ ផលិតឡើងនៅរោងចក្រ Dingolfing នៅអាល្លឺម៉ង់ ជារោងចក្រផលិតរថយន្តធំជាងគេរបស់ BMW Group នៅអឺរ៉ុប។

7 Series សម្រាប់លក់នៅកម្ពុជា គឺជាប្រភេទតួវែង Long-Wheelbase ដែលមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣,២១០ មីលីម៉ែត្រ អាចផ្ដល់ជាកន្លែងសម្រួលឥរិយាបថដ៏ធំទូលាយ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ។ រថយន្តនេះ មានប្រវែងសរុប ៥,២៦០ មីលីម៉ែត្រ វែងជាងជំនាន់មុន ២២ មីលីម៉ែត្រ មានទទឹង ១,៩២០ មីលីម៉ែត្រ និងមានកម្ពស់ ១,៤៧៩មីលីម៉ែត្រ។ ប្រភេទតួវែងនេះ មានចែកចេញជាពីរគឺ BMW 730Li និង BMW 740Li។

សូមបញ្ជាក់ថា រថយន្ត BMW X7 និង BMW 7 Series កំពុងមានវត្តមានដាក់តាំងបង្ហាញនៅ Showromm HGB Group។ សម្រាប់ព័ត៌មានបន្ថែម ឬចង់បើកបរសាកល្បងឡាន BMW ម៉ូដែលណាក៏ដោយ ទាក់ទងលេខ ០៧៨ ៩០ ៩០ ៩០ ឬទៅអគារតាំងរថយន្ត ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ជិតក្រសួងពាណិជ្ជកម្ម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕