(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើង និងតែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ចំនួន២រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តម្លើង និងតែងតាំងមុខតំណែង លោក អែវ ប៊ុនថុល ពីអនុរដ្ឋលេខាធិការ មកជារដ្ឋលេខាធិការ និងតែងតាំងលោក ហួត ស៊ីនាជ ជាអនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ៕

សូមអានខ្លឹមសារទាំងស្រុង នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមាននៅខាងក្រោមនេះ៖