(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជាក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ ចំនួន០៣រូប នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

អនុរដ្ឋលេខាធិការ ដែលទើបតែងតាំងទាំង០៣រូបនោះរួមមាន ទី១៖ លោក រឿន រិទ្ធីរ័ត្ន, ទី២៖ លោក អៀម គន្ធឌី និងទី៣៖ លោក ផូ ផារិទ្ធ៕

សូមអានខ្លឹមសារទាំងស្រុង នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមាននៅខាងក្រោមនេះ៖