(កំពង់ចាម)៖ ដើម្បីអបអរសាទរ ទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៍ យុត្តិធម៍ដើម្បីសុខភាព» អាជ្ញាធរខេត្តកំពង់ចាម បានប្រារព្ធទិវានេះ នៅថ្ងៃទី ២៤ ខែក ក្កដា ឆ្នាំ២០១៩ ក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអានសារលិខិតរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងបានផ្តាំសួរសុខទុក្ខរបស់សម្តេចជូនប្រជាពល រដ្ឋ ក្នុងខេត្តកំពង់ចាម ត្រូវទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន និងទូទៅក្នុងប្រទេស ដើម្បីអភិវឌ្ឍន៍សង្គមឲ្យក្លាយ ទៅជាការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យ។

ដើម្បីអនុវត្តន៍គោលនយោបាលរបស់រាជ រដ្ឋាភិបាលផងនោះ លោក អភិបាលខេត្តកំពង់ចាម បានធ្វើការឃាត់រថយន្តសង្ស័យ ដែលអ្នកបើកបរប្រើប្រាស់សារ ធាតុញៀន តាមដងផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផង និងអ្នកប្រើប្រាស់សារធាតុញៀនផង។

សិស្សានុសិស្ស ដែលស្ថិតក្នុងវ័យសិក្សារៀនសូត្រ នៃវិទ្យាល័យ ហ៊ុន សែន ស្គន់ ក៏បានបង្ហាញថា ក្នុងនាមជាយុវជនត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយមិនចង់សាក មិនចង់ដឹងនូវសារធាតុញៀនគ្រប់ប្រភេទ ដែលបង្កឲ្យមានបញ្ហាសុខ ភាព បាត់បង់ស្មារតី គ្មានភាពម្ចាស់ការលើខ្លួនឯង ខាតបង់ពេលវេលា ថវិកា ទៀតផង។

ដូច្នោះ ក្នុងនាមជាយុវជន ជាទំពាំងស្នងឬស្សី នៃប្រទេស ជាតិ កំពុងមានសុខសន្តិភាព ការអភិវឌ្ឍន៍ និងរីកចម្រើន ពេលនេះ ត្រូវបេ្តជ្ញាចិត្តចូលរួមការផ្សព្វផ្សាយ ផលប៉ះពាល់ពីគ្រឿងញៀន ព្រោះវាធ្វើឲ្យបំផ្លាញខ្លួនឯង និងសង្គម ជាតិផងដែរ។ ហើយយុវជន ត្រូវខិតខំ នាំគ្នាងាកមកលេងកីឡា ដើម្បីសុខភាព និងត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវផងដែរ ដល់ប្រពលរដ្ឋ ជាពិ សេសយុវវ័យត្រូវចៀសឲ្យផុតពីគ្រឿងញៀន ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ បាត់បង់ស្មារតីសុខភាព និងកុំយកខ្លួនបៀតជាមួយសារធាតុញៀន និងត្រូវធ្វើការផ្តល់ព័ត៌មានពីសកម្មភាព ដែលមាន ការប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋាន ជូនមកសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាប បានទាន់ពេលវេលា ។

លោកថា ក្នុងករណីមានសមាជិកគ្រួសារញៀនថ្នាំ អាចមកទទួលថ្នាំបន្សាបផ្តាច់សារធាតុញៀន អាច មកទទួលថ្នាំបន្សាប ផ្ដាច់សារជាតិញៀន តាមមន្ទីរពេទ្យ និងមណ្ឌលសុខ ភាព ឬតាមមូលដ្ឋាន ក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ៕