(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំ «ទិវាធានារ៉ាប់រង ឬ Insurance Day» នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ក្រសួងបញ្ជាក់ទៀតថា ទិវាធានរ៉ាប់រង នេះរៀបចំឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍ វិស័យធានារ៉ាប់រងនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ជួយលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រងឲ្យកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់សាធារណជន។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់បន្តថា ក្នុងឱកាសនៃការប្រារព្ធទិវានេះ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ក៏មានការដាក់តាំងពិព័រណ៍ផលិតផលធានារ៉ាប់រង ដើម្បីបង្ហាញជូនសាធារណជន ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីម៉ោង១០៖៣០នាទីព្រឹក រហូតដល់៧៖០០នាទីយប់៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច៖