(ព្រះសីហនុ)៖ ករណីឃាតកម្មបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់ បានកើតឡើងនៅម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះថា តាមសំដីអ្នកឃើញហេតុការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះដើរជាមួយសង្សារ នៅកន្លែងកើតហេតុ ក៏លេចមុខជនដៃដល់មកបាញ់សម្លាប់តែម្តង ដោយមិនមូលហេតុនៅឡើយទេ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់ស្ត្រីជនជាតិចិនហើយនោះ ជនល្មើសបានរត់គេចខ្លួនបាត់។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងវែកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕