(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ជីវីញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃប្រទេសទាំងពីរយ៉ាងច្រើនផងដែរ៕