(ក្រចេះ)៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ បានបន្តប្រតិបត្តិការចុះបង្រ្កាប និងរឹបអូសបានឈើជាច្រើនម៉ែត្រគូប នៅភូមិអូរកណ្ដៀ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រួចប្រគល់ឈើឲ្យរដ្ឋបាលព្រៃឈើ។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត បានឲ្យភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទីទី២៣ ខែកក្ដដានេះ ថា កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៧០៨ និងកម្លាំងស្នាក់ការសន្តិសុខ៧១០ បានចុះបង្រ្កាប និងរឹបអូសបានឈើប្រណិតប្រភេទធ្នង់ជាច្រើនម៉ែត្រ រួចប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងចាត់ការបន្តទៀត។

លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ក៏បានឲ្យដឹងផងដែរថា ក្រោយពីកម្លាំងអាវុធហត្ថ រុករកឃើញឃើញទាំងនោះ នៅក្នុងចំការហើយ លោកក៏បានសហការជាមួយ កម្លាំងអាវុធហត្ថ នាំយកឈើទាំងនោះយកមករក្សាទុកនៅសង្កាត់ព្រៃឈើ។

សម្រាប់ឈើប្រណិតប្រភេទធ្នង់ និងឈើកកោះប្រភេទឈើលេខ១ នៅមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ខណនេះ កម្លាំងកំពុងធ្វើការវាស់វែងមិនទាន់រួច ព្រោះឈើទាំងនេះមានចំនួនច្រើន៕