(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (កអក) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា ហៅកាត់ថា WCS នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានសហការគ្នា រៀបចំសិក្ខាសាលាស្តីពី «តួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ» នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនការចាប់អារម្មណ៍ របស់អ្នកសារព័ត៌មាន និងចូលរួមផ្សព្វផ្សាយអំពី បញ្ហាជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ ផ្តើមពីនោះ ជំរុញឲ្យស្ថាប័នរាជរដ្ឋាភិបាល ឆ្លើយតបឲ្យបានកាន់តែប្រសើរឡើង ជុំវិញបទល្មើសជួញដូរសត្វព្រៃថែមទៀត៕