(សៀមរាប)៖ ក្រុមហ៊ុនហង្សម្ចាស់ដី និងបុគ្គលិកផ្នែកលក់ «Eco Hero» បានរៀបចំពិធីជប់លៀង និងធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្ត Mazda ស៊េរីឆ្នាំ២០១៩ មួយគ្រឿងជាលើកទី២ យ៉ាងអធឹកអធ័ម ជូនដល់សមាជិកជាម្ចាស់ចម្ការនៅខេត្តសៀមរាប នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ ដោយអ្នកត្រូវរថយន្តជាលើកទី២ បន្ទាប់ពីអ្នកប៉ោយប៉ែតនេះ គឺមកពីខេត្តកំពង់ចាម។ អតិថិជន ដែលមានសំណាងឈ្នះរង្វាន់រថយន្តតម្លៃម៉ឺនដុល្លារនេះ គឺអ្នកស្រី សឿន ធីតា អាយុ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប នៅកោះរកា​ ខេត្តកំពង់ចាម។

អ្នកស្រី សឿន ធីតា មានឱកាសត្រូវបានរថយន្តមួយគ្រឿង ពីការចាប់ឆ្នោត ដោយសារតែអ្នកស្រី បានទិញចម្ការដូងក្រអូបមួយហិកតា​ នៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប កាលពីជាង២ខែមុន ហើយត្រូវបានក្រុមហ៊ុនហង្សម្ចាស់ដី ផ្ដល់សន្លឹកឆ្នោតមួយសន្លឹក ឲ្យចូលរួមចាប់ឆ្នោតផ្សងសំណាង។​ អ្នកស្រីថា អ្នកស្រីធ្វើដំណើរមកពីខេត្តកំពង់ចាម ដោយមិននឹកស្មានថា មានសំណាងត្រូវបានរថយន្តតម្លៃម៉ឺនដុល្លារ ត្រឡប់ទៅផ្ទះវិញ​ ពីហង្សម្ចាស់ដីបែបនេះឡើយ ទើបអ្នកស្រីត្រេកអរចង់គាំងបេះដូង នៅពេលមានការប្រកាសថា គឺជាអ្នកឈ្នះរង្វាន់។

នៅក្នុងពិធីនោះ ក៏មានការចាក់បង្ហាញវីដេអូ ពីសកម្មភាពឈូសឆាយ និងការអភិវឌ្ឍន៍គម្រោង ដើម្បីបញ្ជាក់ថា គម្រោងហង្សម្ចាស់ដី ពិតជាចម្ការជូនអតិថិជន ដោយមិនមែនជាគម្រោងខ្យល់នោះឡើយ។ អ្នកស្រីត្រូវបានក្រុមហ៊ុន ធ្វើពិធីប្រគល់រថយន្តឲ្យដោយផ្ទាល់ និងព្រឹកថ្ងៃបន្ទាប់ បន្ទាប់ពីចាប់ឆ្នោតហើយ។ នៅក្នុងពិធីនោះ ក៏មានចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងពីអាជ្ញាធរខេត្តជាច្រើនរូបផងដែរ ខណៈដែលពិធីជប់លៀង និង ចាប់ឆ្នោត ត្រូវបានធ្វើឡើងយ៉ាងអធឹកអធ័ម នៅក្នុងសាលធំរបស់សណ្ឋាគារសុខា លើផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។ នៅក្នុងពិធីនោះ ក៏មានតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ច្រៀងកំដរជាកិត្តិយសផងដែរ ដោយវត្តមានរបស់នាងរឹតតែធ្វើឲ្យពិធីចាប់ឆ្នោត កាន់តែសប្បាយរីករាយ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោងឋានព្រះឥន្ទ ដែលជាគម្រោងលក់ចម្ការជាឡូតិ៍មួយហិកតា​ៗ នៅខេត្តធំៗនៅកម្ពុជា បានអះអាងថា ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ របស់ក្រុមហ៊ុនហង្សម្ចាស់ដី នៅស្រុកស្រីស្នំ ខេត្តសៀមរាប ទើបលោកសម្រេចធ្វើពិធីចាប់ឆ្នោត និងប្រគល់រថយន្ត Mazda 2019 ជាការលើកទឹកចិត្ត ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុន នឹងធ្វើពិធីដូចគ្នានេះ ជូនដល់អតិថិជននៅភ្នំពេញ បាត់ដំបង ពោធិសាត់ កំពត និងនៅខេត្តផ្សេងៗទៀតដូចគ្នា ដើម្បីបញ្ជាក់ឲ្យច្បាស់ថា អ្នកទិញដីចម្ការពីក្រុមហ៊ុនហង្សមាសដី​ គឹមិនត្រឹមបានចម្ការតកូនតចៅ និងទទួលបានដើមក្រញូងជារបង ដែលអាចលក់យកផលនៅ១៥ឆ្នាំក្រោយ ទុកជាលុយសន្សំប៉ុណ្ណោះទេ តែក៏មានឱកាសទទួលបានរថយន្តទំនើប សម្រាប់ជិះទៅមើលចម្ការផងដែរ។

លោកបន្តថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងគ្រប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខា ដោយបន្ទាប់ពីធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្ត ដល់ម្ចាស់ចម្ការនៅសៀមរាប ការជួបជុំចាប់ឆ្នោតជូនអតិថិជននៅភ្នំពេញ និងនៅបណ្ដាខេត្តផ្សេងទៀត នឹងត្រូវចាប់ផ្ដើមបន្តបន្ទាប់៕