(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវយុទ្ធនាការជំរុញការពាក់មួកសុវត្ថិភាពទូទាំងប្រទេសរយៈពេល១ខែពេញ ហើយសម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យអ្នកជិះម៉ូតូចំនួន៨៣៣នាក់ ក្នុងនោះបានបង្ខំឲ្យពាក់មួកសុវត្ថិភាពចំនួន៤៤៨នាក់។ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ ចេញនូវបទបញ្ជាឲ្យនគរបាលចរា ចរណ៍ទូទាំងប្រទេស ចាប់ផ្តើមចាត់ វិធានការជំរុញការពាក់មួកសុវត្ថិភាពដល់អ្នកជិះទោចក្រយានយន្ត និងអ្នកបើកបរត្រីចក្រយានយន្តគ្រប់រូប ។

វិធានការនេះនឹងអនុវត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ដោយធ្វើការឃាត់ តម្រូវ ឲ្យរកមួកសុវត្ថិភាពមកពាក់រួចទើបអនុញ្ញាតឲ្យបន្តដំណើរ ដោយមិន ពិន័យរយៈ ពេល១ខែ គិតពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩៕