(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុកថា ការផ្សព្វផ្សាយថា តុលាការយោធាកម្ពុជា បក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសពីការពិត (ចុចអាន)

២៖ ជនជាតិវៀតណាមដេហ្កា ដែលលោក សម រង្ស៊ី ចុះហត្ថលេខាសន្យាកាត់ទឹកដី៤ខេត្ត នៃភាគឥសាន្តប្រទេសកម្ពុជាឱ្យនោះ ក៏បានចូលរួមធ្វើបាតុកម្មនៅលើទឹកដីអាមេរិកដែរ (Video inside) (ចុចអាន)

៣៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសដាក់ជីវិតលើប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើ និងដកមន្រ្តីអាវុធហត្ថ ដែលនៅបន្ដឃុបឃិតជាមួយឈ្មួញគ្រវាត់ចោល (ចុចអាន) (ចុចអាន)

៤៖ ព្រឹទ្ធសភាកម្ពុជា ចាត់ទុកការអនុម័តច្បាប់របស់សភាអាមេរិក ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ជាការជ្រៀតជ្រែក (ចុចអាន)

៥៖ ​ក្រោយចូលបំភ្លឺ មេធាវីសម្តេច ស ខេង ស្នើឱ្យតុលាការចាត់ការ លោក សម រង្ស៉ី តាមច្បាប់ឱ្យធ្ងន់ធ្ងរ (ចុចអាន)

៦៖ កុងទឺន័រជាង៨០ទូរ ផ្ទុកកាកសំណល់ដែលគេបោះចោលនាំមកពីអាមេរិក និងកាណាដា ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅខេត្តព្រះសីហនុ (ចុចអាន)

៧៖ នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យកម្ទេចរថយន្ដដឹកឈើ៦គ្រឿងទៀត ដែលបង្ក្រាបបាននៅស្ទឹងត្រែង (ចុចអាន)

៨៖ សម្តេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឱ្យយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងសកម្មភាពលាងលុយ (ចុចអាន)

៩៖ គិតមកត្រឹមសប្ដាហ៍ទី២ ខែកក្កដានេះ អ្នកកើតជំងឺគ្រុនឈាមមានជាង២ម៉ឺននាក់ ស្លាប់២៥នាក់ (ចុចអាន)

១០៖ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត ត្រូវបានប្រកាសឱ្យប្រើប្រាស់ហើយ (ចុចអាន)