(ភ្នំពេញ)៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្ទូឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ពោធជាផ្លូវការ ទៅលើម៉ូឌែល Vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការណ៍ នៃការប្រគំតន្ត្រី vivo S1 Concert។

សម្រាប់ព្រឹត្តិការណ៍ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជន និងជាពិសេស ក៏មានការចូលរួមពីតារាតំណាងរបស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបានចូលរួម និងសូមអបអរសាទរ ដល់ការសម្ពោធម៉ូឌែល vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។

មិនតែប៉ុណ្ណោះ ក៏បានឃើញមានវត្តមានចូលរូមដោយតារាល្បីមួយចំនួនទៀត ចូលរួមផងដែរ គឺលោក ខេមរៈ សិរីមន្ត, លោក ហ្សូណូ, លោក នី រតនា និងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា៖ លោក យ៉ារ៉ូ និងកញ្ញា Daa Dao។

ចំពោះស្មាតហ្វូន vivo S1 នេះត្រូវបានធ្វើការប្រកាសនៅក្នុងថ្ងៃសម្ពោធនេះ ជាមួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ។

វាជាតម្លៃមួយដ៏សាកសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ សម្រាប់មិត្តៗយុវវ័យប្រហែលជាមិនមើលរំលងចំពោះម៉ូឌែល vivo S1 នេះទេ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញ គឺសុទ្ធសឹងតែមានភាពឆ្នៃប្រឌិតខ្ពស់។

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖
*មានរូបរាងបែប Gradient
*មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ6.38អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
*ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
*ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ12nm និងមានល្បឿន 2.0GHz
*ដំណើរការស៊ីមកាតបានពីរ+ ទ្រទ្រង់ 4G
*មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន128GB + ថែមក្រៅបាន 256GB
*កាមេរ៉ាក្រោយ3គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
*ប្រព័ន្ធសុវត្ថិភាព៖ បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
*មានកម្លាំងថ្ម 4,500mAh
*មានជម្រើសពណ៌ថ្មី២ពណ៌ គឺពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)។

ជាមួយគ្នានេះ ចំពោះស្មាតហ្វូន vivo S1 នេះគឺត្រូវបានបើកឲ្យធ្វើកម្មង់ចាប់ពីថ្ងៃទី២១ ខែកក្កដានេះតទៅ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

សម្រាប់កម្មវិធី នៃការ Pre-Order នៅថ្ងៃទី២១ ខែកក្កដានេះដែរ នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១០យប់។ មិនតែប៉ុណ្ណោះ ព្រមទាំងមានការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។

សម្រាប់អ្នកដែលធ្វើការកម្មង់ទុកមុន Vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរស័ព្ទដៃ Sim Smart ដែលមានតម្លៃ៥៤ដុល្លារ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោងSmart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

ចំពោះអ្នកដែលបានមកធ្វើការកម្មង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងមានឱកាសពិសេសបន្ថែម។ លើសពីនេះទៅទៀត ជាមួយនឹងការទទួលបាននូវការចាប់ឆ្នោតផ្សងសំណាង១ សន្លឹកដែលមានឱកាសឈ្នះ១០០ភាគរយ រួមមាន៖ ទូទឹកកក, កាសប៊្លូធូ និងម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

រួសរាន់ឡើង សម្រាប់អតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo ធ្វើការកម្មង់ស្មាតហ្វូន vivo S1 ឥឡូវនេះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ យ៉ាងសន្ធឹកសន្ធាប់ពី vivo៕