(ភ្នំពេញ)៖ មេចុងភៅឆ្នើមកម្ពុជា លោក លូ ម៉េង ដែលជាម្ចាស់ភោជនីយដ្ឋាន យ៉ីសាង និងជាប្រធានក្រុមហ៊ុន អលម៉ុនគ្រុប បានបង្ហាញនូវមុខម្ហូបថ្មីៗ ដែលសាកសមបំផុតជាមួយស្រាពីប្រទេសបារាំង ។

លោក លូ ម៉េង បានថ្លែងថា «អាហារកាន់តែមានរសជាតិឆ្ងាញ់ ពេលដែលយើងផ្គូរផ្គងជាមួយប្រភេទស្រា ដែលសាកសមរសជាតិនឹងគ្នា ដូច្នេះ យើងក៏បានច្នៃមុខម្ហូបចិន និងស្រាបារំាង ដោយគ្រឿងផ្សំ គឺចម្រាញ់យកគ្រឿងទេសលេខមួយរបស់ខ្មែរយើងតែម្ដង រួមជាមួយគ្រឿងសមុទ្រ សាច់ ធម្មជាតិ រសជាតិឈ្ងុយឆ្ងាញ់ ដែលពិសាទៅល្អសម្រាប់សុខភាពបំផុត»

សម្រាប់ព្រឹត្ដិការណ៍ Bordeaux by The Garden នេះ លោក លូ ម៉េង និងលោក Darren Gall តំណាងខាងស្រាពីប្រទេសបារំាង បានបង្ហាញមុខម្ហូប និងស្រា ប្រកបដោយពិភពនៃរសជាតិ ដែលដាក់បម្រើអតិថិជនចាប់ពីថ្ងៃនេះទៅ មានដូចជា៖

* Chinese Long Bean with Fish Ball ជាមួយប្រភេទស្រា Chateau La Gravelle Blanc, Bordeaux 2018

* The Graden Duck Salad ជាមួយប្រភេទស្រា Domaine Fournier Sancerre Rouge , Loire Valley 2014

* Steamed Old Chicken Soup with Ling Zhi ជាមួយស្រា Delas Cotes du Rhone Blanc 2017,

* Baked Mekong River Lobster with Cambodian Herb ជាមួយស្រា Delas Ventoux Rouge 2018

* The Garden Yisang Signature Beijing Duck ជាមួយស្រា La Croix du Chateau Feret Lambert ,Bordeaux 2015

* Fresh Mango Mousse ជាមួយស្រា Lions De Suduiranut Sauternes 2014

លោក លូ ម៉េង បានបន្ដថា «យើងនឹងបន្ដច្នៃប្រឌិត អាហារយើងឱ្យកាន់តែមានរសជាតិឆ្ងាញ់ ប្លែកដោយយកគ្រឿងផ្សំរបស់ខ្មែរយើង ទៅបង្ហាញភ្ញៀវទេសចរអន្ដរជាតិ ដែលជាផ្នែកមួយ ជួយដល់កសិករយើងផង ជួយដល់ចំណូល ចំណេញពន្ធ, តែបើសូម្បីតែគ្រឿងផ្សំយើងក៏យើងពីគេ កសិករយើង និងគ្មានការងារធ្វើ ហើយគ្មានប្រាក់ចំណូល ព្រោះនាំចូល យើងមិនអាចបង្កើតការងារអីបានទេ ក្រៅពីដឹកជញ្ជូននោះ ។ជាពិសេស ភ្ញៀវបរទេសនៅស្រុកខ្មែរ ក៏មិនដឹងថា ពីរសជាតិផលិតផលខ្មែរយើងយ៉ាងណាដែរ ព្រោះអត់ឱកាសពិសាអ្វី ដែលជាធម្មជាតិរបស់យើងដែរ»

សូមជម្រាបថា ភោជនីយដ្ឋាន យ៉ីសាង សាខាទួលគោក ជាកន្លែងដែលបានរៀបចំឡើងយ៉ាងផ្ចិតផ្ចង់ តាមបែបអាណានិគមបារំាង ជាមួយចង្ក្រានសម័យទំនើប ដែលត្រូវបានកំណត់ ជាវិមានបុរាណ ដ៏អស្ចារ្យ ដែលមានច្បារដ៏ស្រស់ស្អាតនៃដើមឈើហូបផ្លែ ស្រះផ្កាឈូក និងអាងឆ្លុះបញ្ចំាង ។

នៅពេលចូលទៅក្នុងមានវិមាន ភ្ញៀវត្រូវបានផ្លាស់ប្ដូរទៅជានៃភាពឆើតឆាយ និងអស្ចារ្យ ជាមួយនឹងជណ្ដើរឈើដ៏ច្រើន ល្វឹងល្វើយ និងត្រូវបានគេស្គាល់ថា ជាភោជនីយដ្ឋានដ៏ប្រណិតមួយ មានលក្ខណ: ម្ហូបចិន ខ្មែរ និងជប៉ុន មានឱជារសឆ្ងាញ់ពិសា អនាម័យខ្ពស់ និងផាសុកភាព៕