(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានបង្ហាញលម្អិត អំពីគម្រោងមជ្ឈមណ្ឌលផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ទាំង៦ទីតាំងរបស់ខ្លួន នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកម្មវិធីជួបជុំជាមួយដៃគូអាជីវកម្ម ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។

លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា «ក្រុមហ៊ុន ជីប ម៉ុង រីថែល មានមហិចិ្ឆតា ក្នុងការធ្វើឲ្យមណ្ឌលផ្សារទំនើបរបស់យើងក្លាយ ជាអទិភាពទី១ សម្រាប់អាជីវករក្នុងការបើកអាជីវកម្មរបស់ខ្លួន និងជាជម្រើសទី១ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកកម្សាន្ត និងទិញទំនិញយ៉ាងច្រើនសម្បូរបែប ដែលប្រកបដោយគុណភាព គុណតម្លៃ និងភាពទាន់សម័យ»

លោកបានបន្តថា ក្រុមហ៊ុន ជីប ម៉ុង រីថែល បើកទ្វារទទួលស្វាគមន៍ជានិច្ច សម្រាប់អាជីវករទាំងអស់ ដែលគ្រោងនឹងបើកអាជីវកម្ម ក៏ដូចជាកំពុងតែស្វែងរកទីតាំងល្អ សម្រាប់បើក ឬពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។

ប្រកាសក្នុងកម្មវិធីនារាត្រីនោះផងដែរ មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង នរោម៉ល និងមជ្ឈមណ្ឌលពាណិជ្ជកម្មជីប ម៉ុង បាក់ទូក គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗ ខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្រាប់មានផ្នែកជួលទីតាំងពាណិជ្ជកម្ម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 085 / 066 / 093 922 888 ឬផ្ញើសារមកកាន់ [email protected]