(ភ្នំពេញ)៖ ភេសជ្ជប៉ូវកម្លាំង វើក WURKZ ក្រៅពីជួយឧបត្ថមទាំងថវិកាដ៏ច្រើនលើសលប់ ទាំងសម្ភារ និងភេសជ្ជដល់ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៦ ដើម្បីឲ្យកម្មវិធីនេះដំណើរការទៅបានក្រុមហ៊ុនក៏បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន យុវតី និងអ្នកចូលចិត្តលេងកីឡា ដើម្បីសុខភាព និងរួមចំណែកកិច្ចការសប្បុរសធម៌ ឲ្យចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍ដ៏ធំ និងមានសារប្រយោជន៍ដល់សុខភាពនេះផងដែរ។

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរិជិស បានលើកឡើងថា «ក្នុងនាមជាអ្នកឧបត្ថមធំដល់ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ យើងសូមគោរពអញ្ជើញ លោក លោកស្រីទាំងអស់គ្នាចូលរួមរត់ជាមួយយើងទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងកុមារក្រីក្រដែលកំពុងស្រែករកជំនួយទាំងសម្ភារ និងថវិកាដើម្បីទទួលបានសេវាព្យាបាលពីមន្ទីពេទ្យគោលដៅ និងការអប់រំមូលដ្ឋានរបស់ពួកគេ»។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពលើកទី៦នេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ ជួបជុំគ្នានៅទីធ្លាមុខប្រាសាទអង្គរវត្តតែម្តង ចាប់ផ្តើមពីម៉ោង០៤៖៣០នាទីតទៅ។ សម្រាប់ព័ត៌មានលម្អិត ដើម្បីធ្វើការចុះឈ្មោះសូមទំនាក់ទំនាក់តាមរយៈលេខទូរស័ព្ទ ០១៥ ២១៣ ៥២៥ ឬ ០៦៩ ២១៣ ៥២៥៕