(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសចេញលក់ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុននៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថាវា គឺជាភាពជោគជ័យមួយផ្នែកធំរបស់OPPO ហើយនៅពេលនេះស្រាប់តែ OPPO បានបញ្ចេញនូវគម្រូម៉ឌែលថ្មីមួយជម្រើសទៀតលើ Edition ថ្មី ដែលចូលរួមសហកាជាមួយនឹង Brand ក្លិបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប (ប្រទេសអេស្ប៉ាញ)។

លើកនេះ OPPO បានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Reno គឺ OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចម្រុះចំនួនពីរ(ពណ៌ប្រចាំត្រកូល Blaugrana របស់ក្លឹប Barcelona) គឺក្រហម និងខៀវកប់ ដោយម៉ូឌែលនេះ មានឈ្មោះជាផ្លូវការថា OPPO Reno 10X Zoom FC Barcelona Edition។

លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំលេងរោទិ៍ និងស្រោមការពារទូរស័ព្ទដែលមានរូបតំណាង របស់ក្លឹបបាល់ទាត់ ដ៏ល្បី Barcelona កប់ស៊េរីតែម្តង មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណៈសម្បតិ្តដូចគ្នា ទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញ ជាមួយការផលិតមានកំណត់ វាមានអេក្រង់លាតពេញ ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9 ផ្ទៃខាងមុខរបស់វា អាចលាតបានដល់ទៅ 93.1ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។

សម្រាប់កាមេរ៉ា ៣គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែរ រីឯកាមេរ៉ាមុខវិញ នៅតែរក្សាទម្រង់ដដែលទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ។

សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុន OPPO បានបញ្ចេញម៉ូឌែល F11 Pro Avengers Limited Edition ធ្វើឲ្យរង្គោះរង្គើរ Fan Marvel ដណ្តើមគ្នាទិញឡើងអស់ពីស្តុកតែម្តងចាំមើលលើកនេះវិញថាតើ Reno 10X Zoom FC Barcelona Edition នឹងបង្កើតការភ្ញាក់ផ្អើលអ្វីខ្លះដល់ Fan Barcelona គ្រប់ទិសទីនោះ ហើយសាកទាយថាវានឹងមកស្រុកខ្មែរ ឬអត់ ហើយវាមានតម្លៃដូច Reno 10X ធម្មតា ឬទេព្រោះសូម្បីតែ Admin មើលហើយសឹងតែទ្រាំមិនបានផង ដោយសារតែ Admin ក៏ជាអ្នកមើលបាល់ទាត់ដាច់យប់ដែរ៕