(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាព នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយសារជំងឺគាំងបេះដូង។

ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញលោក លោកស្រី ដែលស្គាល់លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី ចូលរួមបុណ្យសព ដែលកំពុងប្រារព្ធធ្វើគេហដ្ឋានរបស់លោក ស្ថិតក្នុងបុរីពិភពថ្មី វត្តសំរោងអណ្ដែត ខណ្ឌសែនសុខ៕