(ភ្នំពេញ)៖ ក្រុមហ៊ុន​ ALKSK Co.,Ltd និងក្រុម​ហ៊ុន​ ViPlus Dairy Pty Ltd បានរៀបចំពិធី​ចុះ​ហត្ថលេខា​លើអនុស្សរណៈយោគយល់ជាដៃគូសហការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩​នេះនៅ​សណ្ឋាគារ សូហ្វីតែល​​ ភ្នំពេញ​ ក្នុងគោលបំណងបង្ហាញ​ពី​​​វត្តមាន​ជា​ផ្លូវ​ការ​ក្នុងការនាំចូល និង​ចែក​ចាយ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​​ម៉ាក ViPlus​ របស់​ប្រទេស​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​។​

ក្នុងពិធី​ចុះ​ហត្ថលេខាសហការ​នេះ​ ក៏​មាន​ការ​​ចូល​រួម​ជាកិតិ្តយស លោក​ ពៅ ស៊ីណាល់​ ប្រធាន​​កម្ម​វិធី​ជាន់​ខ្ពស់​ សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​នៃ​​ស្ថានទូត​អូស្ត្រាលី លោក រ័ត្ន ស្រ៊ាង​ មេ​បញ្ជា​ការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​និង​រាជធានី​ភ្នំពេញ​ លោក​ស្រី លឹម​ កុល​សិក្ខារ្យ​ នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន ALKSK ​លោក Christopher Mckiernan អគ្គ​នាយក​រងផ្នែកទីផ្សារ​នៃ​​ក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី ដៃគូសហការ​ តំណាងក្រុមហ៊ុន និង​បុគ្គលិក​​​ក្រុម​ហ៊ុន​ទំាងអស់។

លោក​ស្រី លឹម​ កុល​សិក្ខារ្យ​ នាយកគ្រប់គ្រង​ក្រុម​ហ៊ុន ALKSK ​បាន​ថ្លែងថា «ពិធី​​ចុះ​អនុស្សរណៈ​យោគ​យល់​​នេះ​​ គឺជា​កិច្ច​ព្រម​ព្រៀង​ចាប់ដៃ​គ្នា​ ដើម្បី​ធ្វើ​ការ​សហការ​​យ៉ាង​ស្អិត​ល្មួត​ដើម្បី​ធានា​ឲ្យ​បាន​នូវផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ និងផលិតផលផ្សេងទៀត​ ប្រកប​ដោយ​​គុណ​ភាព​ខ្ពស់​ តម្លៃ​សមរម្យ​ និង​បំពេញ​តម្រូវ​ការ​ជា​ទីពេញ​ចិត្ត​ដល់​អតិថិ​ជន​ទូទាំង​ប្រទេស​កម្ពុជា​»។​

លោក​ស្រី​បាន​​បន្ថែម​ថា ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោម៉ាក​ ViPlus ដែល​ក្រុម​ហ៊ុន​​ ALKSK នឹង​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ រួម​មាន​ម្សៅ​ទឹក​ដោះ​គោ សម្រាប់​កុមារ​ ស្រ្តី​មាន​គភ៌ និង​អ្នក​មាន​ជំងឺទឹក​នោម​ផ្អែម នឹង​​ជួយ​ពង្រឹង​សុខភាពដល់អ្នក​ប្រើប្រាស់​​​តាមរយៈ​រូបមន្ត​របស់​ប្រទេស​អូស្ត្រាលី​ប្រកប​ដោយ​សារធាតុ​ចិញ្ចឹម បំប៉នដល់សុខភាព​​ និង​អាហារ​រូបត្ថម្ភ​ដែលជា​តម្រូវ​ការ​​ចាំបាច់​ទៅ​តាម​​ប្រទេស​​នីមួយ​ៗ។​

លោក Christopher McKiernan អគ្គ​នាយក​រងផ្នែកទីផ្សារ​នៃ​​ក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី​ បាន​​ថ្លែងថា «​ជាដំបូងយើងខ្ញុំសូម​ថ្លែងអំណរគុណ​ដល់ភ្ញៀវ​កតិ្តយសដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ហើយ​ក្រុម​ហ៊ុន​ ViPlus ពិត​ជា​មាន​ទំនុក​ចិត្ត​ចំពោះ​ក្រុម​ហ៊ុន​​ជាដៃគូ ALKSK ដែល​នាំ​ចូលនូវ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ ViPlus ផ្តាច់​មុខគេពី​ប្រទេស​អូស្ត្រាលី​​មកកាន់​ប្រទេស​កម្ពុជា​​ ហើយ​ជឿជាក់​ថា ម្សៅទឹក​ដោះ​គោ​នេះ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​​អតិថិជន ជា​អ្នក​ប្រើ​ប្រាស់​​របស់​ខ្លួន​»

លោក​បាន​បន្ថែម​ថា​ ​ផលិត​ផល​ម្រៅ​ទឹក​ដោះ​គោ​ ViPlus ត្រូវ​បាន​​​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​​ ក្រោម​ស្តង់​ដារ​ខ្ពស់ ជា​មួយ​នឹង​ការ​ផ្តោត​សំខាន់​លើ​​សុវត្ថិភាព​ គុណភាព ​និង​អនាម័យខ្ពស់​ដោយ​រាប់​ចាប់​តាំង​ពី​​​វត្ថុ​ធាតុ​ដើម​​រហូត​ដល់​ផលិត​ផល​សម្រេច​ សម្រាប់ការផលិតក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​​ម​ក​នេះ​ និង​​បាន​ទទួល​ស្គាល់​​លើ​សុវត្ថិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភាព​លំដាប់​ពិភព​លោកទាំង​​​ម្សៅ​ទឹក​ដោះ​គោសម្រាប់​កុមារ​​ មនុស្ស​ពេញ​វ័យ​ និង​មនុស្ស​ចាស់​​​។​

លោកស្រី​ កុល​សិក្ខារ្យ​ ក៏​បាន​បន្ថែម​ថា​​​ លោកស្រី​ពិត​ជា​មាន​សេចក្តី​រីក​រាយ​​ និង​​​ថ្លែង​អំណរគុណដល់​​វត្តមាន​របស់​ភ្ញៀវកិត្តិយស​​​​ ចំពោះ​​ការ​ចូល​រួម​ក្នុង​​ព្រឹត្តិការណ៍​ដ៏​ពិសេស​​នេះ ហើយ​សង្ឃឹម​ថា​​ក្រុម​ហ៊ុន​នឹង​បន្ត​សហការ​ជាមួយ​វិនិយោគិន​ក្នុង​ការផលិត​ និង​​នាំ​ចូល​ផលិត​ផល​ដែល​មាន​គុណ​ភាព​បន្ថែម​ទៀត​ ដែល​អាច​ផ្តល់​​ឱកាស​ការងា​រ​ដល់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល។​​​

គួរប​ញ្ជាក់​ថា​ ក្រុម​ហ៊ុន​​ ALKSK ជា​ក្រុម​ហ៊ុន​ដែល​ផ្តោត​លើ​ការ​នាំ​ចូល​​ និងចែក​ចាយផលិត​ផល​ផ្តាច់​មុខ​​ទូទាំង​ប្រទេស​កម្ពុជា​ពី​បរទេស​រួម​មាន​ប្រទេស​​ ម៉ាឡេស៊ី ទួគី កូរ៉េ​ ចិន​ និង​សហរដ្ឋអាមេរិច​ ​ និង​បង្កើត​ម៉ាក​សញ្ញា​របស់​ខ្លួនជាច្រើន​​តាមរយៈម៉ាកសញ្ញាដើម​ពី​ប្រទេស​ម៉ាឡេស៊ី​​។ ក្រុម​ហ៊ុន​​ក៏​បាន​រៀប​ចំ​ការ​តាំង​ពិព័រណ​ផលិត​ផល​ជា​ហូរហែរ ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់​ចំនួន​​២​មក​ហើយ​គិត​មក​ទល់​បច្ចុប្បន្ននេះ។ ចំណែកក្រុមហ៊ុន ViPlus បានចាប់​ផ្តើម​ដំណើរ​ការ​​តាំង​ពីឆ្នាំ១៨៩៣ មកដល់ពេលនេះ​ និងជាក្រុមហ៊ុន​អូស្ត្រាលី​ដែលធ្លាប់ទទួល​បាន​ពាន​រង្វាន់ច្រើន លើ​ផលិតផល​របស់​ខ្លូ​នដូចជាការ​ផលិតទឹកដោះគោ ដើម្បីផ្គត់ផ្គង់​ប្រទេសចំនួន១៥៕