(ភ្នំពេញ)៖ ទូរទស្សន៍ ឌីជីថល វ័នធីវី (One TV) និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន (Sky One) បានបង្កើតស្ថាប័ន Khmer Inter Championship (KIC) និងរៀបចំព្រឹត្តិការណ៍ «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។

ស្ថាប័ន Khmer Inter Championship (KIC) និង «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» ត្រូវបានទទួលស្គាល់ និងចូលរួមសហការរៀបចំដោយ ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសមាគមប្រដាល់ក្រសួងមហាផ្ទៃ។

«កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» នឹងធ្វើការប្រកួតរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៣រសៀល ចាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩តទៅ នៅសៃវៀនស្កាយវ័ន ទល់មុខរដ្ឋសភាជាតិ និងផ្សាយផ្ទាល់លើប៉ុស្តិ៍ វ័នធីវី សប្បាយ និង Facebook page OneTV Cambodia។

សម្រាប់សមាសភាពកីឡាករ មានកីឡាករកម្ពុជា៤រូប មានដូចជា៖ កីឡាករ ម៉ន សាម៉េត, កីឡាករ អេលីត ចំរើន, កីឡាករ យុគយក្ស ផ្លៃ, កីឡាករ មាស សារ៉ាកុ។ ចំពោះកីឡាករ ថៃ៤រូប មានដូចជា៖ កីឡាករ កៅ ថប់, កីឡាករ ឡា ហ្វាន់, កីឡាករ យ៉ត់ ចក្រភព និងកីឡាករ នុត ថាវ៉ាត់។ កីឡារករទាំង៨រូបនេះ និងធ្វើឲ្យសង្វៀន ស្កាយវ័ន កក្រើករញ្ជួយក្នុង «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC»។

គួរបញ្ជាក់ថានេះ ជាលើកទី១ សម្រាប់ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន បានបង្កើតឡើង «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC»។

លោក យឺន ពន្លក អនុប្រធានសមាគមប្រដាល់ ក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួល «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» បានថ្លែងអរគុណដល់លោកអគ្គនាយកទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន ដែលបានទុកចិត្តក្នុងការជ្រើសរើសលោក ជាអ្នកសម្របសម្រួលកម្មវិធី និងថ្លែងអំណរគុណដល់ សមាគមប្រដាល់ក្រសួងមហាផ្ទៃ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងអប់រំ យុវជន និងកីឡា ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលក្នុងការបង្កើតកម្មវិធីនេះឡើង។

លោក យឺន ពន្លក បានបន្តទៀតថា «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» និងត្រូវប្រកួតដោយតម្លាភាព ប្រកាន់ភ្ជាប់នូវគោលការណ៍លេង ដោយយុត្តិធម៌ «Fair Play» គឺទាំងអស់គ្នាគោរពបទបញ្ជា ការប្រកួតច្បាប់កីឡាប្រដាល់គុនខ្មែរ ដោយស្មារតីមិនលម្អៀង និងគោរពក្រមសីលធម៌កីឡា ដោយជៀសវាងការប្រើប្រាស់វេទិកា ប្រកួតជាល្បែងស៊ីសងជាដើម។ លោក យឺន ពន្លក បានបញ្ជាក់ថា យើងនឹងមានការរៀបចំ ប្រតិ្តការណ៍កីឡាថ្មីៗ ជាបន្តទៀត នាពេលខាងមុខ។

ជាមួយគ្នានេះ លោក ភួង ពុទ្ធិ នាយកគ្រប់គ្រងពាណិជ្ជកម្ម ទូរទស្សន៍ ឌីជីថល វ័នធីវី និងទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន បានលើកឡើងថា «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» នឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ច្រើនដូចជា៖ សេវាសារអេឡិចត្រូនិចទទួលសារគាំទ្រ មិនតែប៉ុណ្ណោះលោកអ្នកអាចទស្សនាកម្មវិធីនេះ លើប៉ុស្តិ៍ទូរទស្សន៍ វ័នធីវី សប្បាយ តាមរយៈទូរទស្សន៍ ឌីជីថល វ័នធីវី, ទូរទស្សន៍ ផ្កាយរណប ស្កាយវ័ន, ទូរទស្សន៍ ផ្កាយរណប ឌីធីវី, បណ្តាញទូរទស្សន៍ខ្សែកាប្លិ៍ និងតាមរយៈអង់តែនទូរទស្សន៍ធម្មតា សម្រាប់ទស្សនាលើស្មាតហ្វូន លោកអ្នកអាចទាញយកតាមរយៈ App OneTV Cambodia ឬ Lagoona និង Facebook Page OneTV Cambodia។

សម្រាប់ព័ត៌មានបន្ថែមពី «កម្មវិធីប្រដាល់គុនខ្មែរ អន្តរជាតិ ប្រាក់លាន KIC» សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០៧៧ ៨៧៦ ៥៧៨ / ០១១ ៦៨៨ ៨៤៨៕