(ភ្នំពេញ)៖ ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy បានបញ្ចប់ទៅដោយភាពជោគជ័យដែលក្នុងនោះ ពួកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹង សម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និង អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើន សន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាព នៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ នៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People)។

រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់ លោក គឹម សុវណ្ណា (https://web.facebook.com/sovannakem) អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និង អ្នកជំនាញថតរូបពីរនាក់ទៀត ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។ អ្នកជំនាញថតរូបទាំងបីបាន បង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និងថតរូបដោយកាមេរ៉ាធម្មតាផងដែរទៅដល់ក្រុមតារាតំណាងទូរស័ព្ទ OPPO និងអ្នកចូលរួមផ្សេងទៀត។

ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និងទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុកជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និងអាចធ្វើបានល្អទៀតផង គួរជាទីមោទកភាព។

តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើង ឱ្យកាន់តែស្រលាញ់វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ដ៏ល្អផូផង់ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត។ ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរ ដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ឱ្យទាល់តែបានតាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ។

ម្យ៉ាងវិញទៀតសមាគមនេះគឺមានសុទិដ្ឋិនិយម មិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាល ដល់យុវជនខ្មែរជំនាន់ក្រោយ ដែលស្រឡាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃ របស់ពួកគេទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នាទៅ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ https://www.facebook.com/oppoacademykh/