(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចប្រគល់សិទ្ធិដល់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងការត្រួតពិនិត្យប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ នៃសំណង់ និងគោលដៅដែលតម្រូវឲ្យមានប្លង់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ។ នេះបើតាមសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

សេចក្ដីសម្រេចនេះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតផ្អាកសកម្មភាពបណ្ដោះអាសន្ន ដល់ផ្នែកណាមួយនៃសំណង់ និងគោលដៅដែលមិនបានបំពេញលក្ខខណ្ឌ និងវិធានការបង្ការ និងពន្លត់អគ្គិភ័យ ឬមិនបានបំពាក់ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ និងមិនមានការបញ្ជាក់ទទួលស្គាល់ ដោយស្ថាប័នជំនាញបច្ចេកទេសដែលក្រសួងមហាផ្ទៃ បានទទួលស្គាល់៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង ដែលមាននៅខាងក្រោមនេះ៖