(ភ្នំពេញ)៖ ក្រុមការងារស្រាបៀរថៃហ្គ័រ បានដឹកនាំក្រុមម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទៅទស្សនកិច្ចនៅប្រទេសប្រេស៊ីល ជួបជាមួយកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា «Ronaldinho» នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

កំពូលកីឡាករបាល់ទាត់ជាតិប្រេស៊ីលរូបនេះ ជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី ប្រកួតបាល់ទាត់ដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ Tiger Street Football Festival នឹងទទួលស្វាគមន៍ក្រុមស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ «A» ដែលជាក្រុមម្ចាស់ជើងឯក នៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 និងក្រុមការងារស្រាបៀរថៃហ្គ័រ ដែលដឹកនាំដំណើរទស្សនកិច្ចនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ សមាជិកទាំងអស់ នៃក្រុមម្ចាស់ជើងឯកនឹងមានឱកាសពិសេសអស្ចារ្យ ចូលទស្សនាផ្ទាល់នូវការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្ររវាងក្រុម Flamengo និង Athletico Paranaense ក្នុងក្របខ័ណ្ឌពានរង្វាន់ប្រេស៊ីល (Copa do Brasil) ទៅលេងឆ្នេរសមុទ្រ Copacabana ឡើងភ្នំ Corcovado ជាពិសេសអញ្ជើញទៅលេងវិមាន របស់កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldinho និងកម្មវិធីពិសេសជាច្រើនទៀត ក្នុងដំណើរទស្សនកិច្ចពិសេសនេះ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃចាប់ពី១៧-១៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ក្រោមវត្តមានពីកំពូលកីឡាករបាល់ទាត់ លំដាប់ពិភពលោក Ronaldinho។

ចំពោះព័ត៌មានលម្អិតអំពីកម្មវិធី ដំណើរទស្សកិច្ចក្រុមម្ចាស់ជើងឯក Tiger Street Football Festival 2019 នៅប្រេស៊ីលសូមចូលទៅកាន់ទំព័រ ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH៕