(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងមជ្ឍមណ្ឌលកម្សាន្តក្មេងលេង ស្ថិតក្នុងកោះពេជ្រ។

ក្នុងប្រតិបត្តិការនេះ ដកហូតទូហ្គេមបាញ់ត្រី ៩គ្រឿង និងឃាត់មនុស្សប្រុសស្រី ១៥នាក់ ដើម្បីអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេង។ ប្រតិបត្តិការបង្ក្រាបទូរហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ បានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី លោក កុល បុន។

លោក លោក ថេង សុថុល បានឲ្យដឹងថា ការបើកប្រតិបត្តិការនេះ ក្រោមបញ្ជាពីអភិបាលរាជធានី បានចុះបង្ក្រាបទីតាំងហ្គេមក្មេងលេង មានបង្កប់ល្បែងស៉ីសងទូបាញ់ត្រី ដែលស្ថិតនៅទីតាំងក្នុងមជ្ឍមណ្ឌលកោះពេជ្រ។ បច្ចុប្បន្នមេការ និងអ្នកលេងទាំងអស់ រួមនឹងវត្ថុតាំងទាំងអស់ត្រូវបាន បញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវិធី៕