(ភ្នំពេញ)៖ ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី 20-21 ខែ កក្តដា ឆ្នាំ 2019នេះ ជាមួយនឹងការបញ្ចុះតម្លៃ 7% ហើយអតិថិជនទាំងអស់ នឹងទទួលបានប័ណ្ណទឹកប្រាក់$1,000 បន្ថែមទៀត។

គម្រោង លែន រីច ចំការដូង ជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ 2ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ 30 ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវ ចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវ វេងស្រេង ដែលសាកសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។

សម្រាប់ថ្ងៃកម្មវិធីផ្ទាល់ អតិថិជនមិនត្រឹមតែទទួលបានការបញ្ចុះតម្លៃ 7%ទេ ប៉ុន្តែអតិថិជនក៏ទទួលបានប័ណ្ណទឹកប្រាក់ $1000 បន្ថែមទៀតសម្រាប់ទទួលបានការបញ្ចុះតម្លៃទ្វេដង។ ដូច្នេះសូមអតិថិជនកុំភ្លេចមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទូលបានការផ្តល់ជូនដ៏ពិសេសនេះ៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com ។