(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ បានរៀបចំបញ្ជូនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាងកន្លះគីឡូក្រាម ទៅកាន់សាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ។

មន្ត្រីអាវុធហត្ថក្រុងក្រចេះ បានប្រាប់ថា ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ, លោក ផាត សុភក្រ្ត័វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ក្រោមការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ហើយឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងថ្នាំញៀនចំនួន៦កញ្ចប់ធំ (ជាងកន្លះគីឡូក្រាម) រួមជាមួយសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

មន្ត្រីអាវុធហត្ថបានបញ្ជាទៀតក់ថា ជនសង្ស័យទាំង២នាក់រួម៖

*ទី១៖ ឈ្មោះ ធឿន រស្មី អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ សំ សុជា អាយុ១៨ឆ្នាំ។ អ្នកទាំងពីររស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សូមបញ្ជាក់ថា វត្ថុតាងដែលកម្លាំងអាវុធហត្ថបង្ក្រាបបានរួមមាន៖ ម្សៅក្រាមពណ៌ ស ប្រភេទម៉ាទឹកកចំនួន ៦កញ្ចប់ធំ និង១កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ២គ្រឿង, ម៉ូតូ១គ្រឿង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

មន្ត្រីអាវុធរូបនោះ បានបន្ថែមទៀតថា បច្ចប្បន្ននេះ ជនសង្ស័យទាំង២នាក់ ជាមួយគ្រឿងញៀនជិតកន្លះគីឡូក្រាម និងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងអាវុធហត្ថក្រុងក្រចេះ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕