(ស្វាយយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា និងលោកស្រី នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនវស្សា ទេយ្យវត្ថុ យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោក ម៉ឹង សំផន បានថ្លែងថា បុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ្ធបងប្អូនខ្មែរ គោរពប្រតិបត្តិជារៀងរហូតមក។

លោកបានបន្តថា បច្ចុប្បន្ននេះ វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអភិវឌ្ឍន៍ប្រទេសជាតិ ពីបាទដៃទទេ ដោយចាប់ផ្តើមកសាង និងជំរុញការអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃនេះ ហើយគ្មានសម័យណាដែលមានសន្តិភាព និងការអភិវឌ្ឍដូចសម័យតេជោ ហ៊ុន សែន ទេ ដែលជាសម័យរុងរឿង ប្រជាពលរដ្ឋមានសិទ្ធ គ្រប់បែបយ៉ាង ក្នុងការប្រកបរបរស៊ីធ្វើឱ្យជីវភាពបានធូរធារស្ទើរតែគ្រប់ក្រុមគ្រួសារ កំណើនសេដ្ឋកិច្ចកើនដល់៧ភាគរយ ប្រាក់ចំណូលជាមធ្យមសម្រាប់ ពលរដ្ឋម្នាក់ កើនដល់ជាង២ពាន់ដុល្លារ មានសម្តេចតេជោ ហ៊ុន សែន គឺការពារមិនឱ្យមានសង្គ្រាមជាដាច់ខាត។

ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តចំនួន៤ ស្ថិតនៅសង្កាត់បាវិត រួមមានគ្រឿងឧបភោគ បរិភោគ ទៀនវស្សាមួយគូរ និងបច្ច័យរបស់លោក ម៉ឹង សំផន និងលោកស្រី១លានរៀល ក្នុងមួយវត្ត និងបច្ច័យបន្ថែមពីក្រុមការងារ ចំនួន១៥ម៉ឺនរៀល ក្នុងវត្តព្រមទាំង ប្រគេនបច្ច័យ ដល់ព្រះសង្ឃក្នុងមួយអង្គ១០ម៉ឺនរៀល ផងដែរ។

បន្ទាប់ពីប្រគេនទៀនវស្សារួមមកលោក ម៉ឹង សំផន និងលោកស្រីព្រមទាំងក្រុមការងារបានចូលទៅអុបធូបនៅទួលយាយដូនដែលជាទួលមានបារមី សក្កិសិទ្ធមួយនៅក្នុងក្រុងបាវិត ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនដល់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ផងដែរ៕