(ភ្នំពេញ)៖ ដើម្បីអបអរសាទរគម្រប់ខួប៥ឆ្នាំ និងជាកាដូដល់អតិថិជនអ្នកគាំទ្រគ្រប់ទិសទី ដែលតែងតែមកជាវផលិតផល នៅក្នុងហាងលក់ទំនិញកុមារ «បេប៊ីអោតឡេត» មានកម្មវិធីពិសេសចាប់ឆ្នោតផ្សងសំណាង សម្រាប់អតិថិជនដែលបានមកជាវផលិតផល ក្នុងហាងអស់៦០ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក បូករួមការអញ្ជើញមកជាវនៅហាងផ្ទាល់ និងការកុម្មង់ទិញតាមអនឡាញ។

ជាវអស់១២០ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតពីរសន្លឹក ដូច្នេះជាវកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន។ កម្មវិធីផ្សងសំណាងនេះ ចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។ ហាងលក់ទំនិញកុមារ បេប៊ីអោតឡេត មានបីសាខារួមមានសាខាទី១៖ មានទីតាំងស្ថិត នៅទល់មុខ សាលាបឋមសិក្សាទួលគោក, សាខាទី២៖ មានទីតាំងស្ថិតនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តោយមហាវិថី កម្ពុជាក្រោម និងសាខាទី៣៖ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យ។

* សូមអានលក្ខខណ្ឌក្នុងការចូលរួមរួមមាន៖

១៖ រាល់ការជាវទំនិញនៅហាងលក់ទំនិញកុមារ Baby Outlet គ្រប់សាខាអស់ទឹកប្រាក់ចាប់ពី៦០ដុល្លារឡើងទៅ លោកអ្នកនឹងទទួលបាន ឆ្នោតផ្សងសំណាងមួយសន្លឹក ដើម្បីចូលរួមក្នុងកម្មវិធីផ្សងសំណាងដ៏សន្ធឹកសន្ធាប់នេះ។

២៖ សម្រាប់បុគ្គលិក Baby Outlet គ្រប់សាខាទាំងអស់ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមឡើយ។

៣៖ កម្មវិធីផ្សងសំណាងនេះចាប់ផ្តើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះតទៅ។ ការចាប់ឆ្នោតនឹងប្រារព្ធធ្វើឡើងចំនួន០៣លើក ដោយមានការផ្សាយផ្ទាល់នៅលើទំព័រ Facebook ផេកផ្លូវការរបស់ Baby Outlet (FB: Baby Outlet)

* ចាប់ឆ្នោតលើកទី១ នៅក្នុងខែតុលា ឆ្នាំ២០១៩
* ចាប់ឆ្នោតលើកទី២ នៅក្នុងខែធ្នូ ឆ្នាំ២០១៩
* ចាប់ឆ្នោតលើកទី៣ (លើកចុងក្រោយ) នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០

៤៖ ចំពោះរង្វាន់ទាំងអស់មិនអាចប្តូរយកជាសាច់ប្រាក់ ឬវត្ថុផ្សេងៗបានឡើយ។

៥៖ អតិថិជនត្រូវបំពេញព័ត៌មានលម្អិតលើសន្លឹកឆ្នោតឱ្យបានពេញលេញ និងត្រឹមត្រូវដូចមានលើសន្លឹកឆ្នោតផ្សងសំណាងនេះ។

៦៖ Baby Outlet មិនទទួលយកបណ្ណផ្សងសំណាងណាដែលមិនបានបំពេញព័ត៌មានត្រឹមត្រូវ ឬមិនមានត្រាសំគាល់ឡើយ។

៧៖ អ្នកឈ្នះរង្វាន់ត្រូវបង្ហាញចុងសន្លឹកបណ្ណផ្សងសំណាង ដែលអ្នកបានរក្សាទុក ដើម្បីធ្វើការផ្ទៀតផ្ទាត់ និងសូមភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ ពេលអ្នកមកទទួលរង្វាន់។

៨៖ ក្រុមការងារ Baby Outlet នឹងធ្វើការទំនាក់ទំនងទៅអតិថិជន ដែលឈ្នះរង្វាន់ដើម្បីណាត់ថ្ងៃ និងពេលវេលាមកបើករង្វាន់។

៩៖ ក្នុងករណីក្រុមការងារ Baby Outlet មិនអាចធ្វើការទំនាក់ទំនង ទៅអ្នកឈ្នះបានក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចាប់រង្វាន់ យើងសូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ក្នុងការចាត់ចែងរង្វាន់នោះ។

១០៖ រង្វាន់មានសុពលភាពរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចាប់រង្វាន់។

១១៖ Baby Outlet សូមរក្សាសិទ្ធិគ្រប់បែបយ៉ាង ក្នុងការកែប្រែលក្ខខណ្ឌ ក្នុងករណីចាំបាច់ ដោយពុំបាច់ជូនដំណឹងជាមុន។

ចំពោះរង្វាន់មានដូចជា៖ រង្វាន់ធំ ម៉ូតូហុងដា Zoomer X ស៊េរីថ្មី២០២០ ចំនួន៥រង្វាន់, ទូរសព្ទ iPhone Xs Max ចំនួន៥រង្វាន់, កាសប្លូធូសសម្រាប់កុមារ ចំនួន៥៥រង្វាន់ ជាមួយនឹងរង្វាន់ជាច្រើនទៀតសរុប៥៥៥រង្វាន់។ សូមជូនពរបងប្អូនមានសំណាងល្អ និងមានឱកាសឈ្នះរង្វាន់ ពីហាងលក់ទំនិញកុមារ បេប៊ីអោតឡេត។

សំគាល់៖ កាលបរិច្ឆេទចាប់ឆ្នោតពិតប្រាកដទាំង៣លើកខាងលើ នឹងត្រូវបានជូនដំណឹង នៅក្នុងហាងលក់ទំនិញកុមារ Baby Outlet ត្រប់សាខា និងតាមរយៈទំព័រ Facebook ផេកផ្លូវការរបស់ Baby Outlet ឬឆាតមកកាន់ហ្វេសប៊ុកផេក Baby Outlet ដើម្បីបញ្ជាទិញតាមអនឡាញ និងដឹកជូនគ្រប់ខេត្តក្រុង ឬទំនាក់ទំនងផ្នែកលក់អនឡាញ៖ ០១៧ ៨៨៧ ៧៤៦, ០១៦ ៧៨៩ ៦៦៩៕