(កំពង់ឆ្នាំង)៖ លោក ស៊ឹម ធី ប្រធានការងារចុះជួយឃុំផ្លូវទូក តំណាងលោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកទឹកផុស-ស្រុកកំពង់លែង និងជាតំណាងលោក អោក បូរ៉ា អគ្គនាយប្រៃសណីយ៍កម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកកំពង់លែង ដង្ហែទៀនព្រះវស្សា និងសម្ភារមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសិរីវង្សារ៉ាម ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក៏មានការចូលរួមពី លោក សោម ភិរុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំផ្លូវទូក និងក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំជាច្រើនរូបទៀតផងដែរ។

សម្ភារដែលក្រុមការងារប្រគេនជូនព្រះសង្ឃនោះរួមមាន ទៀនព្រះវស្សា ចំនួន១គូរ, សាដក់ចំនួន២, អង្ករ៥០គីឡូក្រាម, មី២កេស, ស្ករសរ ចំនួន២គីឡូក្រាម, ត្រីខកំប៉ុង ចំនួន២យួរ, ទឹកសុទ្ធវីតាល់ ចំនួន២កេស, ទឹកក្រូច ចំនួន២កេស, តែ ចំនួន២កញ្ចប់ធំ, ទឹកដោះគោ ចំនួន៦កំប៉ុង, ទឹកត្រី ចំនួន២យួរ, ទឹកស៊ីអ៊ីវ ចំនួន២យួរ, បច្ច័យ សម្រាប់ព្រះសង្ឃ២អង្គ ចំនួន៣០,០០០រៀល/អង្គសរុប ៦០,០០០រៀល, បច្ច័យសម្រាប់កសាង ក្នុងវត្ត ចំនួន៨៥០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃទិញម៉ាស៊ីនកាណូត១គ្រឿង ចំនួន១,៧០០,០០០រៀល និងបន្ថែមថវិកាសម្រាប់ជួសជុលសាលាបឋមសិក្សាថ្នល់ឈើទាល ចំនួន៨០០,០០០រៀល។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យទីតាំង និងប្រកាសផ្តល់ស្រះទឹកមួយ កន្លែងទៀត សម្រាប់ភូមិពាមខ្នង ក្នុងសម្រាប់ប្រយោជន៍សាធារណៈ ដែលជាអំណោយពីសប្បុរសជន (លោក ហ៊ុល ផាន់ណែត, លោកស្រី កង ចាន់ថារី និងលោកស្រី រស់ សុផល ដែលមានតម្លៃទឹកប្រាក់ចំនួន១៨,០០០, ០០០រៀល), ឧបត្ថម្ភថវិកា៤៥០,០០០រៀល សម្រាប់បុណ្យប្រជាពលរដ្ឋនៅភូមិពាមខ្នងក្នុង, ឧបត្ថម្ភថវិកា១០០,០០០រៀល ជូនស្ត្រីក្រីក្រឈ្មោះ ណា រ៉ុង សម្រាលបុត្រនៅភូមិពាមខ្នងក្នុង។

ព្រះសង្ឃ ប្រជាពលរដ្ឋ និងក្រុមការងារ មានភាពសប្បាយរីករាយយ៉ាងខ្លាំង ចំពោះវត្តមាន និងការលះបង់ទាំងកម្លាំងកាយចិត្ត របស់ក្រុមការងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានឃុំផ្លូវទូកទាំងមូល៕