(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីលក្ខខណ្ឌមួយចំនួន ដែលបេក្ខជនត្រូវគោរពតាម ជៀសវាងការលុបឈ្មោះ ចេញពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៩។

បេក្ខជនត្រូវបានលុបបេក្ខភាព ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងករណី៖

១៖ សិស្សមានមធ្យមភាគពិន្ទុកប្រចាំឆ្នាំក្រោម ២៥.០០

២៖ សិស្សគ្នានមធ្យមភាគពិន្ទុកប្រឡងឆមាស
* ឈប់ឥតច្បាប់ក្នុងពេលប្រឡងឆមាសមុខវិជ្ជាណាមួយ
* ឈប់មានច្បាប់ក្នុងពេលប្រឡងឆមាសចាប់ពីបីមុខវិជ្ជាឡើងទៅ

៣៖ សិស្សអវត្តមានលើសពីចំនួនកំណត់ (គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩)
* អវត្តមានឥតច្បាប់លើសពី៣០ដងឡើងទៅ
* អវត្តមានឥតច្បាប់ និងមានច្បាប់លើសពី៤០ដងឡើងទៅ
* អវត្តមានមានច្បាប់លើសពី៥៥ដងឡើងទៅ៕