(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៩១៦គ្រឿង រកឃើញល្មើសច្បាប់២,១៤៦គ្រឿង (ម៉ូតូ៧៧%) អប់រំ៥៤១គ្រឿង និងផាកពិន័យ ១,៦០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៤,០៦៣គ្រឿង, អប់រំ២៩១គ្រឿង និងផាកពិន័យ១,២៤២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦៣,៧១១គ្រឿង រកឃើញយានយន្តល្មើស១៥,៣៧៨គ្រឿង (ម៉ូតូ៧២%) ក្នុងនោះអប់រំ៤,២៨១គ្រឿង និងផាកពិន័យ១១,០៩៧គ្រឿង (ម៉ូតូ១០០%)ផងដែរ៕