(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន ៣៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៨៦នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ២០ករណី ឃាត់ខ្លួន៤៥នាក់ និងប្រើប្រាស់១៨ករណី ឃាត់ខ្លួន៤១នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានចំនួនសរុប ៤,៥០៦ករណី ដោយឃាត់មនុស្សចំនួន ៩,៧៣១នាក់ (ស្រី៧២៥នាក់) (ជនបរទេស១៨៧នាក់ ស្រី៤០នាក់ មាន១២សញ្ជាតិ)៕