(ភ្នំពេញ)៖ ថ្មីៗនេះស្រីស្អាត ប្រុសស្អាត ដែលជាម៉ូឌែលថ្មីថតរូបឱ្យទូរស័ព្ទ OPPO Reno ទទួលបានការកោតសរសើច្រើន ពីស្រទាប់យុវវ័យ ថាពួកគេមានសម្រស់ស្អាតមិនចាញ់តារាម៉ូឌែលបរទេសឡើយ។

ទូរស័ព្ទស៊េរីថ្មី OPPO Reno 10X Zoom (Digital 60X Zoom) ពណ៌ Ocean Green ដែលស្ថិតក្នុងដៃ លោក កែវ សុខផេង ដែលជាកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា រូបសង្ហាដ៏មានប្រជាប្រិយភាពទាំងសមត្ថភាពលេងបាល់ និងមានទឹកមុខស្រទន់ជាប់ កាន់តែសង្ហាជាមួយម៉ូឌែល OPPO Reno 10X បែប High Class ដែលមានសមត្ថភាពពិសេសដោយ OPPO Reno 10X អាច Zoom បានកម្រិតដល់ទៅ៦០ដង។

កាន់តែឆ្ងាយកាន់តែច្បាស់លើសពីការរំពឹងទុកពិតជាសាកសមជាមួយសុភាពបុរសគ្រប់រូប និងអ្នកជំនាញថតរូបតែម្តង សម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ ដោយថាមពលថ្មធំ 4065mAh និង ROM 256GB និង RAM 8GB វាមានកាមេរ៉ាក្រោយដល់ទៅ៣គ្រាប់ រួមមានកាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាអ្វីដែលលោកអ្នកប្រាថ្នាចង់បាន គឺ Zoom ដល់ឋានណាក៏បានដែរ។ ដោយវាមានតម្លៃសាកសមនឹងសមត្ថភាពរបស់វា 899$។

ក្រលេកមកមើលម៉ូឌែលស្រីស្អាតពីរនាក់ទៀត (សុំលាក់ឈ្មោះសិន) ដែលកាន់ទូរស័ព្ទ OPPO Reno Series ធម្មតា ពណ៌ Sunset Rose ពិតជាសម្រស់វិញ គឺមិនធម្មតារបស់គេមែនដោយយុវតីរូបនេះមានសម្រស់ដូចតារាកូនកាត់បរទេសដូច្នោះដែរ គ្រប់គ្នាដែលបានឃើញរូបថត របស់យុវតីរូបនេះហើយ យើងជឿជាក់អាចនឹងមានអ្នកលង់សម្រស់របស់នាងមិនខាន។

កាន់តែពិសេសជាងនេះទៀតទូរស័ព្ទស៊េរី Reno ពណ៌ Sunset Rose នេះ មើលទៅពិតជាសាកសមជាមួយនឹងសុភាពនារីសម័យថ្មី ដែលមានរាងតូចច្រលឹង មានភាពជឿជាក់មុះមុតបែបនេះខ្លាំងណាស់ ព្រោះវាជាពណ៌ទូរស័ព្ទដែលបង្កប់នូវមនោសញ្ចេតនាផ្អែមត្រជាក់ ដោយច្នៃចេញពីពន្លឺថ្ងៃលិចដ៏ស្រទន់ ជាបន្លឺដែលមនុស្សគ្រប់គ្នាតែងតែចង់ទស្សនា និងផ្តិតយករូបភាព។

OPPO Reno Sunset Rose នេះមានតម្លៃត្រឹមតែ 529$ ដែលមានកាមេរ៉ាក្រោយភ្លោះ 48MP + 5MP និងកាមេរ៉ាមុខ 16MP មានបច្ចេកវិទ្យា AI Beauty វាមានបំពាក់ពន្លឺជំនួយ (Soft Light) ថាមពលថ្ម 3065mAh និង ROM 256GB និង RAM 6GB ផងដែរ គឺថាកប់ស៊េរីតែម្តង សម្រាប់យុវនារីយើង៕

Advertising