(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពី ស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនឹងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម ដែលលក្ខណៈបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម។

២៖ បណ្តាខេត្ត-ក្រុង នៅតំបន់វាលទំនាបភាគកណ្តាល ភាគខាងជើង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។

៣៖ បណ្តាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើត ជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។

៤៖ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាប៕

Advertising