(ភ្នំពេញ)៖ អ្នកជំនាញខាងការលាបពណ៌សក់ និងអ៊ុតសក់មកពីក្រុមហ៊ុន Obsidian ដែលជាក្រុមហ៊ុនចែកចាយផលិតផល ថែរក្សាសសៃសក់លេខ១ បានរៀបចំកម្មវិធី បើកបណ្ដុះបណ្ដាល ដល់អ្នកអ៊ុតសក់ និងការលាបពណ៌សក់ ដល់បណ្ដាលអ្នកចែកចាយផលិតផលរបស់ខ្លួន។

ក្រុមហ៊ុន Obsidian បានមានវត្តមាននៅកម្ពុជាជាច្រើនឆ្នាំណាស់មកហើយ និងទទួលបានការគាំទ្រពី សំណាក់ហាងអ៊ុតសក់ជាច្រើនទូទាំង២៥ខេត្ត-ក្រុងនៃប្រទេសកម្ពុជា។ ដើម្បីជួយបង្ហាត់បង្រៀនបន្ថែម ដល់តំណាងចែកចាយរបស់ខ្លួន ឲ្យកាន់តែមានជំនាញច្បាស់លាស់ ក្រុមហ៊ុន Obsidian បានបញ្ជូនអ្នកជំនាញមកពីកូរ៉េមកបណ្ដុះបណ្ដាល ដល់តំណាងចែកចាយនៅកម្ពុជា។

ក្រុមហ៊ុនបានអញ្ជើញគ្រូបច្ចេកទេសជំនាញផ្នែកសក់ របស់រោងចក្រ Obsidian ពីប្រទេស កូរ៉េ ដើម្បីបង្ហាត់បង្រៀនជំនាញថ្មីៗ និងបច្ចេកទេសក្នុងការ ការលាបពណ៌សក់, អ៊ុតសក់រួញ, ហាងអ៊ុតសក់ ដើម្បីឲ្យការប្រើសប្រាស់ផលិតផល កាន់តែមានប្រសិទ្ធភាពខ្ពស់។

អ្នកបណ្ដុះបណ្ដាលជំនាញលាបពណ៌សក់នេះបានឲ្យដឹងថា ផលិតផលសុទ្ធរបស់ Obsidian ជាប្រភេទថ្នាំមានគុណភាពខ្ពស់មិនប៉ះពាល់ ដល់ស្បែកក្បាល និងសុខភាពសសៃសក់, មិនមានជាតិអាម៉ូញាក់, មានសារជាតិប្រូតេអ៊ីន, ជួយបំប៉ន និងព្យាបាលសរសៃរសក់។

អ្នកគ្រូបានបន្ថែមថា អ្វីដែលពិសេសអាចដោះដូរពណ៌បានលឿន ដោយមិនខូចសក់។ ចំណែកថ្នាំអ៊ុតសក់វិញ កាន់តែមានប្រសិទ្ធភាពខ្ពស់ដោយ មានទឹកថ្នាំមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យសក់រួញស្អាតដូចធម្មជាតិ, មិនបណ្តាលឲ្យសក់ឆេះ ឫជ្រុះទេ, មិនប៉ះពាល់ ដល់ស្បែកក្បាល និងសុខភាពសុខភាពសសៃសក់។ ជួយបន្ថែមធ្វើឲ្យសក់ទន់រលោង, ជាប់ភ្លីបានល្អ។

អ្នកគ្រប់គ្រងក្រុមហ៊ុន Obsidian បានឲ្យដឹងថា ផលិតផលរបស់ក្រុមហ៊ុនសុទ្ធតែចម្រាញ់ចេញ ពីរុក្ខជាតិតាមបច្ចេកទេសទំនើប និងមានគុណភាពខ្ពស់ តាមស្តង់ដាអន្តរជាតិ។ គ្រប់ផលិតផលទាំងអស់ តែងតែគិតអំពីសុខភាព របស់អ្នកប្រើប្រាស់ និងមិនជះឥទិ្ធពលត្រលប់មកវិញឡើយ។

សម្រាប់ផលិតផល Obsidian មានលក់នៅគ្រប់ទីកន្លែងតាមហាងអ៊ុតសក់ក្នុងរាធានី និងតាមណ្ដាខេត្ត២៥ខេត្ត-ក្រុង។ ផលិតផល Obsidian មិនត្រឹមតែមានប្រើប្រាស់នៅកម្ពុជាទេ ថែមទាំងបានប្រើប្រាស់តាមបណ្តាប្រទេសផ្សេងៗ នៅទ្វីបអាមេរិច អ៊ឺរ៉ុប អាស៊ី និងនៅប្រទេសកូរ៉េផ្ទាល់ ដែលទទួលបានការគាំទ្រពី អតិថិជនជាច្រើន។ អ្វីដែលពិសេសសំរាប់ហាងអ៊ុតសក់ ដែលគិតពីសុខភាពសក់ នឹងស្បែកក្បាលរបស់អតិថិជន៕