(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦៣នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៤ករណី ឃាត់ខ្លួន២៤នាក់ និងប្រើប្រាស់១៧ករណី ឃាត់ខ្លួន៣៩នាក់។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានចំនួនសរុប៤,៤៦៨ករណី ដោយឃាត់មនុស្សចំនួន៩,៦៤៥នាក់ (ស្រី៧២៤នាក់) (ជនបរទេស១៨៧នាក់ ស្រី៤០នាក់ មាន១២សញ្ជាតិ)៕