(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៥ ដែលក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងការបង្កើតប្រភពផ្តល់ថាមពលអគ្គិសនី ត្រូវបានព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច សាយ ឈុំ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា ចំនួន៤៨រូប។

សេចក្តីព្រាងច្បាប់ទាំង៥នោះរួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា) ឯ.ក

២៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រឺញូវេប៊ល ឯ.ក

៣៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី

៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត

៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣៕